និស្សយប្បដិប្បស្សទ្ធិកថា
ក្នុងអង្គជាហេតុរម្ងាប់និស្ស័យចាកឧបជ្ឈាយ៍ជាដើមថា ឧបជ្ឈាយ៍ ចៀសចេញទៅចោលក្តី មានវិនិច្ឆ័យដូចតទៅនេះ បទថា បក្កន្តោ សេចក្តី ថា ឧបជ្ឈាយ៍ប្រាថ្នានឹងចាកចេញទៅអំពីអាវាសនោះ ចៀសចេញទៅចោល គឺទៅកាន់ទិស កាលលោកទៅហើយយ៉ាងនោះ បើក្នុងវិហារមានភិក្ខុអ្នកឲ្យ និស្ស័យ ឬក្នុងកាលដទៃ ខ្លួនធ្លាប់កាន់យកនិស្ស័យក្នុងសម្នាក់ភិក្ខុណា ឬភិក្ខុ ណាមានសម្ភោគ និងបរិភោគដូចគ្នា គប្បីកាន់និស្ស័យក្នុងសម្នាក់ភិក្ខុនោះ ។ សូម្បីតែមួយថ្ងៃ ក៏រក្សាអាបត្តិមិនបាន ។ បើភិក្ខុដូច្នោះមិនមាន ភិក្ខុដទៃដែល ជាលជ្ជី មានសីលជាទីស្រឡាញ់ មាន កាលដឹងថា លោកជាលជ្ជី មាន សីលជាទីស្រឡាញ់ គប្បីសូមនិស្ស័យក្នុងថ្ងៃនោះឯង ។ បើលោកឲ្យ ការឲ្យ យ៉ាងនោះជាការល្អ តែបើលោកសួរថា ឧបជ្ឈាយ៍របស់លោកនឹងត្រឡប់ ដោយឆាប់ឬ ហើយឧបជ្ឈាយ៍បានពោលទុកយ៉ាងនោះ គប្បីឆ្លើយថា ត្រឹមត្រូវ ហើយលោកម្ចាស់ បើលោកពោលថា បើដូច្នោះ ចូររង់ចាំឧបជ្ឈាយ៍មក ចុះ បើរង់ចាំឧបជ្ឈាយ៍ត្រឡប់ ក៏គួរ ។ តែបើដោយប្រក្រតី ដឹងមិនបានថា លោកជាអ្នកមានសីលជាទីស្រឡាញ់ ឬក៏អត់ គប្បីសង្កេតត្រឹមតែ ៤-៥ ថ្ងៃថា ភិក្ខុនោះ ជាសភាគគ្នាឬទេ ហើយឲ្យលោកធ្វើឱកាសសូមនិស្ស័យ ។ តែបើក្នុងវត្ត មិនមានភិក្ខុអ្នកឲ្យនិស្ស័យផង ឧបជ្ឈាយ៍បានប្រាប់ថា ខ្ញុំនឹងទៅ ត្រឹមតែ ២-៣ ថ្ងៃ ពួកលោក កុំចំបែងចិត្តឡើយ ដូច្នេះហើយទើបទៅ បាន ការរក្សាអាបត្តិ រហូតដល់លោកត្រឡប់មក ។ បើអ្នកស្រុកក្នុងទីនោះ គេ និមន្តឲ្យលោកនៅលើសវេលាដែលកំណត់ទុកដល់ ៥-១០ ថ្ងៃសោត