ឲ្យរីករាយដោយធម្មីកថា
ហើយទ្រង់ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មាន ព្រះភាគធ្វើប្រទក្សិណយាងចៀសចេញទៅ ។ ព្រោះ រឿងនេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថាហើយ ត្រាស់ ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបំបួសរាជអមាត្យ ទេ ភិក្ខុណាបំបួស ត្រូវអាបត្តិទុក្កដ ។ រាជភដវត្ថុ គប្បីជ្រាបវិនិច្ឆ័យក្នុងរឿងរាជភដៈតទៅនេះ ពីរបទថា បច្ចន្តំ ឧច្ចិនថ សេចក្តីថា លោកទាំងឡាយ ចូរញ៉ាំងបច្ចន្តជនបទឲ្យចម្រើន មានពាក្យអធិប្បាយថា ចូរបណ្តេញពួកចោរចេញ ហើយរៀបចំស្រុកដែល ផុតចោរភ័យហើយ ឲ្យរាបទាប ចាត់ការរក្សាដោយហ្មឺងហ្មាត់ ឲ្យកសិកម្ម ជាដើមប្រព្រឹត្តទៅ ។ ឯព្រះរាជា ព្រោះទ្រង់ជាសោតាបន្ន ទើបទ្រង់មិន បង្គាប់ថា ចូរសម្លាប់ ចូរប្រហារពួកចោរ ។ ពួកអមាត្យដែលជាចៅក្រម គិតថា ក្នុងបព្វជ្ជា ឧបជ្ឈាយ៍ជាធំ បន្ទាប់មក អាចារ្យ បន្ទាប់មកគណៈ ទើប នាំគ្នាក្រាបទូលពាក្យទាំងពួងជាដើមថា បពិត្រព្រះអង្គ គប្បីឲ្យកាត់ក្បាល ឧបជ្ឈាយ៍ចេញ ដោយគិតឃើញថា នេះមកក្នុងសេចក្តីវិនិច្ឆ័យនៃច្បាប់ ។ ក្នុងបទថា ន ភិក្ខវេ រាជភដោ បព្វាជេតព្វោ នេះ មានវិនិច្ឆ័យថា ទោះជាអមាត្យក្តី មហាមាត្យក្តី សេវកៈក្តី អ្នកមានឋានន្តរតូចតាចក្តី អ្នក មិនមានក្តី បុគ្គលណាមួយ ដែលបានទទួលចិញ្ចឹមដោយអាហារក្តី ប្រាក់ បំណាច់ចិញ្ចឹមជីវិតរបស់ព្រះរាជាក្តី ដល់នូវការរាប់ថា រាជភដៈទាំងអស់ រាជភដៈនោះ មិនគួរឲ្យបួស ។ ឯបុត្រ បងប្អូនប្រុស និងក្មួយប្រុសជាដើម របស់រាជភដៈនោះ មិនបានទទួលអាហារ ឬប្រាក់ខែអំពីព្រះរាជា ទោះឲ្យជន ទាំងនោះបួស គួរ ។ ឯបុគ្គលណាថ្វាយភោគៈប្រចាំក្តី ប្រាក់ខែរាល់ខែរាល់ ឆ្នាំដែលខ្លួនបានទទួលព្រះរាជទានដល់ព្រះរាជាក្ត