កាកុឌ្ឌេបកវត្ថុកថា
ក្បាលទី 5 · ទំព័រ 348
បទថា អហិវាតរោគេន បានដល់ មារព្យាធិ ។ ពិតហើយ រោគ នោះកើតឡើងក្នុងត្រកូលណា ត្រកូលនោះ មួយអន្លើដោយសត្វជើង ២ ជើង ៤ រមែងស្លាប់អស់ បុគ្គលណាទម្លាយជញ្ជាំងផ្ទះ ឬដំបូលគេចទៅ ឬទៅនៅ ខាងក្រៅស្រុកជាដើម បុគ្គលនោះ ទើបផុត ។ ឯពុក និងកូន ក្នុងត្រកូលនេះក៏ផុតហើយ ដោយប្រការយ៉ាងនេះ ព្រោះហេតុនោះ ទើបព្រះ ធម្មសង្គាហកាចារ្យពោលថា ពុក និងកូននៅសល់ ដូច្នេះ ។ បទថា កាកុឌ្ឌេបកំ សេចក្តីថា កុមារណាកាន់ដុំដីដោយដៃ ឆ្វេង អង្គុយហើយ អាចដេញក្អែកទាំងឡាយ ដែលនាំគ្នាមក ឲ្យហើរទៅ ហើយបរិភោគអាហារដែលទុកខាងមុខបាន ក្មេងនេះរាប់ថា ជាអ្នកដេញក្អែក ផ្តើល ទោះឲ្យកុមារនោះបួសក៏គួរ ។