អភយូវរភាណវារ

ក្បាលទី 5 · ទំព័រ 350

សម័យនោះឯង ព្រះដ៏មានបុញ្ញសិរីទ្រង់គង់ចាំវស្សាអស់ ហេមន្តរដូវ និងគិម្ហរដូវតែក្នុងក្រុងរាជគ្រឹះនោះ ។ មនុស្សទាំងឡាយក៏ពោល ទោស តិះដៀល បន្តុះបង្អាប់ថា ទិសទាំងឡាយក៏ចង្ហៀតចង្អល់ងងឹតងងល់ ដល់ពួកសមណៈសក្យបុត្រ ទិសទាំងឡាយមិនប្រាកដដល់ពួកសមណៈទាំងនេះ ( ឬអ្វីបានជាគាប់ចិត្តនៅតែក្នុងទីនេះមិនទៅទីឯទៀតសោះ ) ។ ភិក្ខុ ទាំងឡាយបានឮពួកមនុស្សទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ ហើយ ។ ភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ គ្រា នោះ ព្រះដ៏មានបុណ្យត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកហើយ ទ្រង់ត្រាស់ ថា ម្នាលអានន្ទ អ្នកឯងចូរទៅកាន់យកកូនសោ ហើយចូរប្រាប់ពួកភិក្ខុដែល នៅក្នុងបរិវេណតាមលំដាប់ថា ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានព្រះភាគ ព្រះអង្គប្រាថ្នានឹងយាងទៅកាន់ចារិកក្នុងទក្ខិណាគិរិជនបទ ( បើ ) លោក ដ៏មានអាយុអង្គណាត្រូវការ ( ទៅ ) លោកដ៏មានអាយុអង្គនោះ ចូរនិមន្ត មកចុះ ។ ព្រះអានន្ទដ៏មានអាយុទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគ ថា សូមទ្រង់ព្រះមេត្តាប្រោស ដូច្នេះហើយ ក៏កាន់យកកូនសោហើយទៅ ប្រាប់ភិក្ខុទាំងឡាយ ដែលនៅតាមបរិវេណថា ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានបុណ្យព្រះអង្គប្រាថ្នានឹងយាងទៅកាន់ចារិក ក្នុងទក្ខិណាគិរិជនបទ ( បើ ) លោកដ៏មានអាយុអង្គណាត្រូវការ ( ទៅ ) លោកដ៏មានអាយុអង្គ នោះ ចូរនិមន្តមកចុះ ។ ភិក្ខុទាំងឡាយនិយាយដូច្នេះថា ម្នាលអាវុសោអានន្ទ ព្រះដ៏មានបុណ្យ បានទ្រង់បញ្ញត្តដើម្បីឲ្យភិក្ខុនៅជាប់និស្ស័យអស់វស្សាទាំង-