ព្រះភាគទ្រង់ធ្វើធម្មីកថា

ក្បាលទី 5 · ទំព័រ 351

ហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកទ្រង់ត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលឆ្លាសប្រតិពលនៅជាប់ និស្ស័យអស់ ៥ វស្សា ភិក្ខុដែលមិនឆ្លាសត្រូវនៅដរាបដល់អស់ជីវិត ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ ៥ មិនគប្បីនៅដោយឥតមាននិស្ស័យ គឺជាភិក្ខុមិនប្រកបដោយកងសីលជារបស់ អសេក្ខបុគ្គល ១ ជាភិក្ខុមិនប្រកបដោយកងសមាធិ ជារបស់អសេក្ខបុគ្គល ១ ជាភិក្ខុមិនប្រកបដោយកងបញ្ញា ( វិបស្សនា ) ជារបស់អសេក្ខបុគ្គល ១ ជាភិក្ខុមិនប្រកបដោយកងវិមុត្តិ ( អរហត្តផល ) ជារបស់អសេក្ខបុគ្គល ១ ជាភិក្ខុមិនប្រកបដោយកងវិមុតិញ្ញាណទស្សនៈ ( បច្ចវេក្ខណញ្ញាណ ) ជារបស់អសេក្ខបុគ្គល ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង ៥ នេះឯង មិនគប្បីនៅដោយឥតនិស្ស័យឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ប្រកបដោយអង្គទាំង ៥ គប្បីនៅដោយមិនបាច់មាននិស្ស័យបាន គឺជាភិក្ខុ ប្រកបដោយកងសីលជារបស់អសេក្ខបុគ្គល ១ ជាភិក្ខុប្រកបដោយកង សមាធិជារបស់អសេក្ខបុគ្គល ១ ជាភិក្ខុប្រកបដោយកងបញ្ញាជារបស់ អសេក្ខបុគ្គល ១ ជាភិក្ខុប្រកបដោយកងវិមុត្តិជារបស់អសេក្ខបុគ្គល ១ ជាភិក្ខុ ប្រកបដោយកងវិមុត្តិញ្ញាណទស្សនៈជារបស់អសេក្ខបុគ្គល ១ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង ៥ នេះឯង ទើបគួរនៅបានដោយមិនបាច់ មាននិស្ស័យ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ ៥ ដទៃទៀត មិនគប្បីនៅដោយឥតមាននិស្ស័យ គឺជាភិក្ខុមិនមានសទ្ធា ១ ជា ភិក្ខុមិនខ្មាសបាប ១ ជាភិក្ខុមិនខ្លាចបាប ១ ជាភិក្ខុខ្ជិល ១ ជាភិក្ខុវង្វេងស្មារតី ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំង ៥ នេះឯង មិនគួរនៅដោយ ឥតនិស្ស័យឡើយ ។