រាហុលកថា
គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យហើយ ទ្រង់យាងសំដៅទៅកាន់ចារិក ឯក្រុងកបិលវត្ថុ ត្រាច់ទៅតាមលំដាប់ៗ ហើយទ្រង់បានយាងទៅដល់ក្រុង កបិលវត្ថុនោះឯង ។ តាមដំណាលក្នុងនិទាននោះថា ព្រះដ៏មានបុណ្យ ទ្រង់ គង់ក្នុងនិគ្រោធារាម ក្បែរក្រុងកបិលវត្ថុក្នុងដែនសក្កៈ ។ លំដាប់នោះ ព្រះដ៏ មានបុណ្យព្រះអង្គទ្រង់ស្បង់ទ្រង់បាត្រចីវរហើយ យាងចូលទៅកាន់ដំណាក់ ព្រះបាទសុទ្ធោទនសក្យរាជក្នុងវេលាព្រឹក លុះចូលទៅដល់ហើយទ្រង់គង់លើ អាសនៈដែលគេរៀបចំថ្វាយ ។ គ្រានោះ ព្រះនាងទេវីជាមាតារាហុលបាន ពោលពាក្យនេះនឹងរាហុលកុមារថា ម្នាលរាហុល ព្រះសមណៈនេះជាបិតា របស់បាហើយ បាឯង ចូរទៅសូមទ្រព្យមត៌ករបស់បិតាបាចុះ ។ លំដាប់នោះ រាហុលកុមារ ក៏ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ ឈរចំពោះព្រះភក្តព្រះដ៏មានព្រះភាគ ហើយក្រាបទូលថា បពិត្រព្រះសមណៈ ម្លប់ ( បុណ្យ ) របស់ព្រះអង្គសុខស្រួលណាស់ ។ គ្រានោះ ព្រះដ៏មាន ព្រះភាគទ្រង់ក្រោកចាកពុទ្ធាសនៈ ហើយយាងចេញទៅ ។ គ្រានោះរាហុល កុមារក៏តាមព្រះដ៏មានព្រះភាគប្រកិតអំពីខាងក្រោយៗ ហើយ ក្រាបទូលថា បពិត្រព្រះសមណៈ សូមព្រះអង្គទ្រង់ប្រទានទ្រព្យមត៌កដល់ខ្ញុំ សូមព្រះអង្គ ទ្រង់ប្រទានទ្រព្យមត៌កដល់ខ្ញុំ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ហៅ ព្រះសារីបុត្រដ៏មានអាយុមកហើយ ត្រាស់ថា ម្នាលសារីបុត្រ បើដូច្នោះ អ្នកចូរ បំបួសរាហុលកុមារចុះ ។ ព្រះសារីបុត្រទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន