បណ្ឌកកថា

ក្បាលទី 5 · ទំព័រ 395

សម័យនោះឯង មានមនុស្សខ្ទើយម្នាក់បួសក្នុងសំណាក់ ភិក្ខុទាំងឡាយ ។ មនុស្សខ្ទើយនោះចូលទៅរកពួកភិក្ខុជាកំលោះៗ ហើយនិយាយ យាងនេះថា លោកដ៏មានអាយុទាំងឡាយចូលមកប្រទូស្ត ( សេព មេថុនធម្ម ) នឹងខ្ញុំចុះ ។ ភិក្ខុទាំងឡាយក៏បណ្តេញដោយពាក្យថា នែអ្នក ខ្ទើយ អ្នកឯងចូរអន្តរធានទៅ នែអ្នកខ្ទើយ អ្នកឯងចូរវិនាសទៅ យើងមិន ត្រូវការនឹងអ្នកឯងទេ ។ មនុស្សខ្ទើយនោះ លុះដល់ភិក្ខុទាំងឡាយបណ្តេញ ចេញហើយ ក៏ចូលទៅរកពួកសាមណេរធំៗ ដែលមានសរីរៈធាត់ៗ ទៀត ហើយនិយាយយ៉ាងនេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ ចូរលោក ទាំងឡាយមកប្រទូស្តនឹងខ្ញុំចុះ ។ ពួកសាមណេរក៏បណ្តេញដោយពាក្យថា នែអ្នកខ្ទើយ អ្នកឯង ចូរអន្តរធានទៅ នែអ្នកខ្ទើយ អ្នកឯងចូរវិនាសទៅ យើងមិនត្រូវការនឹងអ្នកឯងទេ ។ មនុស្សខ្ទើយនោះ លុះសាមណេរទាំងឡាយបណ្តេញហើយ ក៏ចូលទៅរកពួកគង្វាលដំរី និងពួកគង្វាលសេះ ហើយនិយាយ យ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នកចូរមកប្រទូស្តនឹងខ្ញុំ ចុះ ។ ពួកគង្វាលដំរី និងពួកគង្វាលសេះក៏ប្រទូស្តទៅ ។ គង្វាលដំរី និង គង្វាលសេះទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះជាមនុស្សខ្ទើយ បណ្តាសមណៈទាំងនេះ ប្រហែលជា សមណៈណា ដែលមិនខ្ទើយមុខជាប្រទូស្តពួកខ្ទើយមិនលែងឡើយ បើដូច្នេះ ពួកសមណៈទាំងនេះ សុទ្ធតែប្រព្រឹត្តអព្រហ្មចរិយធម៌ ( មេថុនធម្ម ) គ្រប់ គ្នាទាំងអស់មិនខាន ។ ភិក្ខុទាំងឡាយកាលបើបានឮពួកគង្វាលដំរី និងពួក គង្វាលសេះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ទើបពួកភិក្ខុនោះ ក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាល ភិក្ខុទាំងឡាយ ខ្ទើយជាអនុបសម្បន្ន សង្ឃមិនគប្បីឲ្យឧបសម្ប័ទឡើ