ថេយ្យសំវាសកកថា

ក្បាលទី 5 · ទំព័រ 399

សម័យនោះឯង មានកុលបុត្រចាស់ម្នាក់ជាបុគ្គលគ្មាន ញាតិសាលោហិត តែធ្លាប់ជាអ្នកមានសេចក្តីសុខដ៏ល្អិតល្អ ។ ឯកុលបុត្រ ចាស់នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អញឯងជាសុខមាលជាតិ តែមិន អាចនឹងបានភោគសម្បត្តិដែលខ្លួនមិនទាន់បានផង មិនអាចនឹងធ្វើភោគសម្បត្តិ ដែលខ្លួនបានហើយឲ្យរឹតតែចម្រើនផង បើដូច្នេះ អញនឹងគប្បីចិញ្ចឹមជីវិត ដោយឧបាយយាងណាអេះ ទើបបានស្រួល មិនបាច់លំបាកផង ។ លំដាប់ តពីនោះមក កុលបុត្រចាស់ដែលគ្មានញាតិសាលោហិតនោះ បានរំពឹងសេចក្តី នេះតទៅទៀតថា ពួកសមណៈជាសក្យបុត្រទាំងនេះមានសីល ជាសុខ មាន សមាចារជាសុខ បានឆាន់នូវភោជនដ៏ល្អ ដេកលើដំណេកទាំងឡាយដែល ហប់មិនមានខ្យល់ បើដូច្នោះ មានតែអញត្រូវតាក់តែងបាត្រ និងចីវរ កោរ សក់ និងពុកមាត់ ស្លៀកដណ្តប់នូវសំពត់កាសាយៈទាំងឡាយខ្លួនឯង ទៅកាន់ អារាមហើយ នៅអាស្រ័យជាមួយនឹងភិក្ខុទាំងឡាយចុះ ។ ទើបកុលបុត្រ ចាស់គ្មានញាតិសាលោហិតនោះ ក៏តាក់តែងបាត្រ និងចីវរ កោរសក់ និងពុក មាត់ ស្លៀកដណ្តប់នូវសំពត់កាសាយៈទាំងឡាយខ្លួនឯងទៅកាន់អារាមហើយ ថ្វាយបង្គំភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយសួរយ៉ាងនេះថា ម្នាលអាវុសោ លោកបួសបានប៉ុន្មានវស្សាហើយ ។ កុលបុត្រនោះត្រឡប់សួរថា ម្នាល អាវុសោ ពាក្យដែលថាបួសបានប៉ុន្មានវស្សានុ៎ះតើដូចម្តេច ។ ភិក្ខុទាំងឡាយ សួរតទៅទៀតថា ម្នាលអាវុសោ ចុះលោកណាជាឧបជ្ឈាយ៍របស់លោក ។ កុលបុត្រនោះក៏ត្រឡប់សួរបកមកទៀតថា ម្នាលអាវុសោ ពាក្យដែលហៅថា