តិត្ថិយបក្កន្តកកថា

ក្បាលទី 5 · ទំព័រ 410

គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា តិត្ថិយបក្កន្តោ ភិក្ខវេ ជាដើមនេះ ដូច្នេះ កុលបុត្រដែលឈ្មោះថា ចូលតិរ្ថិយ ព្រោះអត្ថវិគ្គហៈថា គេចទៅ គឺទៅចូល ពួកតិរ្ថិយ ។ កុលបុត្រនោះ មិនគួរឲ្យឧបសម្បទាតែម្យ៉ាង តែដែលពិត មិន គួរឲ្យបព្វជ្ជាផងដែរដូច្នេះ ។ វិនិច្ឆ័យក្នុងពាក្យនោះ គប្បីជ្រាបដូចតទៅនេះថា ឧបសម្បន្នភិក្ខុគិតថា អញនឹងជាតិរ្ថិយ ហើយទៅកាន់សម្នាក់នៃតិរ្ថិយទាំងនោះ ទាំងភេទនោះឯង ត្រូវអាបត្តិទុក្កដគ្រប់ៗ ជំហាន កាលភេទនៃតិរ្ថិយនោះ គ្រាន់តែខ្លួនកាន់ហើយ រមែងរាប់ថា ជាអ្នកចូលតិរ្ថិយ ។ បើភិក្ខុណាគិតថា អញនឹងជាតិរ្ថិយខ្លួនឯង ទើបស្លៀកសំពត់ស្បូវភ្លាំង ជាដើម ភិក្ខុនោះ រមែងជាអ្នកចូលតិរ្ថិយដូចគ្នា ។ ឯភិក្ខុណា កាលអាក្រាតកាយងូតទឹក សម្លឹងមើលខ្លួនថា ការដែល អញជាអាជីវកសមឬ អញនឹងជាអាជីវក ដូច្នេះហើយ មិនកាន់យកសំពត់ កាសាយៈ អាក្រាតកាយទៅក្នុងសម្នាក់ពួកអាជីវក ភិក្ខុនោះត្រូវអាបត្តិទុក្កដ គ្រប់ៗ ជំហាន តែបើក្នុងរវាងផ្លូវ ហិរិឱត្តប្បៈកើតឡើងដល់លោកៗ សម្តែង អាបត្តិទុក្កដហើយ រមែងរួចផុត ។ សូម្បីទៅដល់សម្នាក់ពួកអាជីវកទាំងនោះហើយ ត្រូវពួកអាជីវកដាស់តឿន ក្តី ឬឃើញថា បព្វជ្ជារបស់ជនពួកនេះ ជាទុក្ខក្រៃលែង ហើយត្រឡប់ ខ្លួនឯង រមែងរួចផុតបានដូចគ្នា ។ ម្យ៉ាងទៀត បើលោកសួរថា អ្វីប្រសើរបំផុតនៃបព្វជ្ជារបស់ពួកលោក ពួកអាជីវកឆ្លើយថា ការដកសក់ និងពុកមាត់ជាដើម ហើយឲ្យដកសក់ សូម្បីមួយសរសៃ កាន់វត្តមានសេចក្តីព្យាយាម មានការអង្គុយច្រហោងជាដើម ក្តី ស្លៀកសំពត់កន្ទុយក្ងោកជាដើមក្តី ឈ្មោះថា កាន់ភេទនៃអាជីវកទាំងនោះ ឈ្មោះថា រមែងទទួលភាពជាលទ្ធិប្រសើរជាង បព្វជ្ជានេះប្រសើរ លោក រមែងមិនផុត ឈ្មោះ