តិរច្ឆានគតកថា
សម័យនោះឯង នាគមួយរូបនឿយណាយខ្ពើមរអើមក្នុង កំណើតរបស់នាគ ។ ឯនាគនោះក៏រំពឹងគិតដូច្នេះថា ដោយឧបាយដូចម្តេច អេះ ទើបអញនឹងបានរួចស្រឡះអំពីកំណើតនៃនាគផង ត្រឡប់បាននូវអត្តភាពជាមនុស្សយ៉ាងឆាប់ផង ។ គ្រាតមក នាគនោះរំពឹងគិតដូច្នេះថា មានតែ ពួកសមណៈសក្យបុត្រទាំងនេះ ទើបលោកជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រព្រឹត្តប្រសើរ និយាយស្មោះត្រង់ មានសីល មានកល្យាណធម៌ បើសិន ជាអញបានបួសនឹងពួកសមណៈសក្យបុត្រ អញមុខជានឹងបានរួចស្រឡះអំពី កំណើតនាគផង មុខជានឹងត្រឡប់បាននូវអត្តភាពជាមនុស្សយាងឆាប់ផង ដោយទំនងយាងនេះឯងមិនលែងឡើយ ។ លំដាប់នោះ នាគនោះក៏ចូលទៅរក ភិក្ខុទាំងឡាយដោយភេទជាមាណព ហើយសូមបព្វជ្ជា ។ ភិក្ខុទាំងឡាយ ក៏ឲ្យបព្វជ្ជាឧបសម្បទានាគនោះ ។ សម័យនោះឯង នាគនោះនៅអាស្រ័យ ក្នុងវិហារនាទីបំផុត ( ដែន ) ជាមួយនឹងភិក្ខុមួយរូប ។ ឯភិក្ខុនោះក្រោក ឡើង ក្នុងបច្ចូសសម័យនៃរាត្រី ទៅដើរចង្រ្កមក្នុងទីវាល ។ កាលដែលភិក្ខុ នោះចេញទៅហើយ នាគនោះក៏ដេកលក់ស្និទ្ធទៅ ។ វិហារ ( កុដិ ) ទាំងមូល ក៏ពេញដោយពស់ ។ មានភ្នែនទាំងឡាយលានចេញទៅតាមបង្អួច ។ កាលដែលភិក្ខុនោះច្រានសន្ទះទ្វារដោយគិតថា អញនឹងចូលទៅកាន់វិហារ ក៏ បានឃើញ នូវវិហារទាំងមូលពេញដោយពស់ និងភ្នែនលានចេញតាមបង្អួច លុះឃើញហើយ ក៏ខ្លាច ហើយធ្វើនូវសំឡេងដ៏ប្លែក ។ ភិក្ខុទាំងឡាយស្ទុះ ចូលទៅហើយ ក៏និយាយពាក្យនេះនឹងភិក្ខុនោះថា ម្នាលអាវុសោ ហេតុអ្វីក៏ មហាខន្ធកៈ តិរច្ឆានគតវត្ថុកថា លោកធ្វើនូវសម្រែកដ៏ប្លែកដូច្នេះ ។ ភិក្ខុនោះប្រាប់ថា ម្នាលអាវុសោ វិហារ ទាំងមូលនេះពេញដោយពស់ មានភ្នែនលៀនចេញទៅតាមបង្អួច ។ គ្រានោះ នាគនោះ ភ្ញាក់ឡើងដោយសំឡេងនោះហើយ ក៏អង្គុយលើអា