ភិក្ខុនីទូសកាទិកថា
សម័យនោះឯង មានពួកភិក្ខុនីច្រើនរូបចេញពីក្រុងសាកេត ដើរទៅតាមផ្លូវឆ្ងាយទៅកាន់ក្រុងសាវត្ថី ។ ដល់ពាក់កណ្តាលផ្លូវចោរទាំងឡាយក៏ចេញមក ពួកខ្លះឆក់ដណ្តើមភិក្ខុនីទាំងឡាយ ពួកខ្លះប្រទូស្ត ( សេព មេថុនធម្ម ) នឹងភិក្ខុនីទាំងឡាយ ។ រាជអមាត្យទាំងឡាយចេញពីក្រុង សាវត្ថីទៅចាប់បានពួកចោរខ្លះ ។ ពួកចោរខ្លះរត់រួចទៅ ។ ពួកចោរណាដែល រត់រួចទៅ ក៏ទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ ។ ពួកចោរណាដែលរាជ អមាត្យចាប់បានហើយនោះ គេក៏នាំចូលទៅដើម្បីសម្លាប់ ។ ពួកចោរទាំងនោះ ដែលបួសហើយក៏ បានឃើញពួកចោរដែលគេនាំចូលទៅដើម្បីសម្លាប់ នោះ លុះឃើញហើយក៏និយាយពាក្យយ៉ាងនេះថា យើងទាំងឡាយបានរត់ រួចមកក៏ជាការស្រួលហើយ បើសិនណាជាយើងទាំងឡាយត្រូវគេចាប់ក្នុង ថ្ងៃនោះ យើងត្រូវគេសម្លាប់ដោយទំនងនេះឯងមិនលែងឡើយ ។ ភិក្ខុទាំងឡាយសួរយ៉ាងនេះថា ម្នាលអាវុសោចុះហេតុដូចម្តេច បានជាអ្នកទាំងឡាយ ធ្វើដូច្នោះ ។ ពួកចោរដែលបួសហើយនោះក៏ប្រាប់រឿងនុ៎ះដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គទ្រង់ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែលទ្រុស្តភិក្ខុនី ជាឧបសម្បន្នមិន បានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ ( បើ ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ ។ ម្នាលភិក្ខុទាំងឡាយ មនុស្សដែលបំបែកសង្ឃជា ឧបសម្បន្នមិនបានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ ( បើ ) ជាឧប- សម្បន្នហើយ គប្បីឲ្យវិនាសចេញ ។ ម្នាលភិក្ខុទាំងឡាយ មនុស្សដែលធ្វើ លោហិតុប្បាទ ( ធ្វើព្រះលោហិតព្រះពុទ្ធឲ្យពុរពងឡើង ) ជាឧបសម្បន្នមិន បានទេ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ ( បើ ) ជាឧបសម្បន្នហើយ គប្បីឲ្យវិនាសចេញ ។