អនុប្បជ្ឈាយកាទិកថា

ក្បាលទី 5 · ទំព័រ 431

សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទាដល់ សាមណេរដែលគ្មានឧបជ្ឈាយ៍ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះ ព្រះដ៏មានបុណ្យ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សាមណេរដែល គ្មានឧបជ្ឈាយ៍ ភិក្ខុមិនគប្បីឲ្យឧបសម្បទាឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទា ( ដល់ សាមណេរ ) ដោយមានសង្ឃជាឧបជ្ឈាយ៍ ។ ភិក្ខុទាំងឡាយក្រាបទូល សេចក្តីនុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីឲ្យឧបសម្បទាដោយមានសង្ឃជាឧបជ្ឈាយ៍ឡើយ ភិក្ខុណាឲ្យ ឧបសម្បទា ត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទា ដោយមានគណៈជាឧបជ្ឈាយ៍ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តី នុ៎ះចំពោះព្រះដ៏មានបុណ្យ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ មិនគប្បីឲ្យឧបសម្បទាដោយមានគណៈជាឧបជ្ឈាយ៍ឡើយ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ។ គ្រានោះឯង ភិក្ខុទាំងឡាយឲ្យឧបសម្បទា ដោយមានឧបជ្ឈាយ៍ជាមនុស្សខ្ទើយ ។ បេ ។ ឲ្យឧបសម្បទាដោយមាន ឧបជ្ឈាយ៍ជាមនុស្សលួចសំវាស ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយមាន ឧបជ្ឈាយ៍ជាមនុស្សដែលចូលពួកតិរ្ថិយ ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទា ដោយមានឧបជ្ឈាយ៍ជាសត្វតិរច្ឆាន ។ ភិក្ខុទាំងឡាយឲ្យឧបសម្បទាដោយ មានឧបជ្ឈាយ៍ជាមាតុឃាតកៈ ( អ្នកសម្លាប់ម្តាយ ) ។ ភិក្ខុទាំងឡាយឲ្យ ឧបសម្បទាដោយ មានឧបជ្ឈាយ៍ជាបិតុឃាតកៈ ( អ្នកសម្លាប់បិតា ) ។