ហត្ថច្ឆិន្នាទិវត្ថុកថា

ក្បាលទី 5 · ទំព័រ 439

គប្បីជ្រាបវិនិច្ឆ័យក្នុងរឿងមនុស្សមានដៃកំបុតជាដើមតទៅថា ដៃម្ខាង ឬទាំងពីរខាងរបស់បុគ្គលណា ជាអវ័យវៈដែលបាត់បង់ទៅត្រឹមបាតដៃក្តី ត្រឹម កដៃក្តី ត្រឹមកែងដៃក្តី ចំណែកណាមួយ បុគ្គលនោះឈ្មោះថា មនុស្សកំបុត ដៃ ។ ជើងម្ខាងក្តី ទាំងពីរខាងក្តីរបស់បុគ្គលណា ជាអវ័យវៈដាច់ទៅ ត្រង់ ចុងជើងក្តី ត្រង់កជើងក្តី ត្រង់ស្មងជើងក្តី ចំណែកណាមួយ បុគ្គលនោះ ឈ្មោះថា អ្នកមានជើងកំបុត ។ ក្នុងដៃ និងជើងទាំង ៤ ដោយប្រការដូចពោលហើយនោះឯង ដៃ និង ជើងរបស់បុគ្គលណា ២ ឬ ៣ ឬទាំងអស់ជាអវ័យវៈដាច់ទៅ បុគ្គលនោះ ឈ្មោះថា ជាអ្នកកំបុតដៃជើង ។ ត្រចៀករបស់បុគ្គលណា ម្ខាងក្តី ពីរខាងក្តី ជាអវ័យវៈដាច់ទៅ ត្រង់ គល់ត្រចៀកក្តី ត្រង់ស្លឹកត្រចៀកក្តី បុគ្គលនោះឈ្មោះថាមនុស្សកំបុតត្រចៀក តែត្រចៀករបស់បុគ្គលណា មានឆែកត្រង់ទងត្រចៀក តែជាអវ័យវៈដែល អាចតឲ្យជាប់គ្នាបាន បុគ្គលនោះ គប្បីឲ្យតត្រចៀកឲ្យជាប់ហើយ សឹមឲ្យ បួស ។ ច្រមុះរបស់បុគ្គលណា ជាអវ័យវៈឆែបទៅ ត្រង់ក្តោងច្រមុះក្តី ត្រង់ រន្ធច្រមុះម្ខាងក្តី រន្ធច្រមុះទាំងពីរខាងក្តី ចំណែកណាមួយ បុគ្គលនោះឈ្មោះ ថា ជាអ្នកកំបុតច្រមុះ ។ តែច្រមុះរបស់បុគ្គលណា ជាអវ័យវៈដែលអាច ផ្សារភ្ជាប់គ្នាបាន បុគ្គលនោះ គប្បីធ្វើច្រមុះនោះឲ្យជាសះស្បើយហើយ សឹម ឲ្យបួស ។ បុគ្គលដែលឈ្មោះថា ជាអ្នកមានត្រចៀក និងច្រមុះកំបុត គប្បីជ្រាប ដោយអំណាចនៃអវ័យវៈទាំងពីរ ។ ម្រាមរបស់បុគ្គលណា ១ ក្តី ច្រើនក្តី ជាអវ័យវៈដាច់ទៅ មិនឃើញ មានក្រចកសេសសល់ បុគ្គលនោះឈ្មោះថា មនុស្សកំបុតក្រចក តែក្រចក ដែលសេសសល់របស់បុគ្គលណា មានប្រមាណបុនសរសៃអំបោះ នៅ ប្រាកដ ទោះឲ្យបុគ្គលនោះបួស គួរ ។ ក្នុងមេដៃ មេជើងទាំង ៤ ម្