អដ្ឋកថា និស្សយគហណកថា

ក្បាលទី 5 · ទំព័រ 479

ក្នុងបទថា អលជ្ជីនំ និស្សាយ វសន្តិ នេះ មានវិនិច្ឆ័យថា បទថា អលជ្ជីនំ ជាឆដ្ឋីវិភត្តិ ប្រើក្នុងអត្ថនៃទុតិយាវិភត្តិ សេចក្តីថា ភិក្ខុ ទាំងឡាយអាស្រ័យបុគ្គលជាអលជ្ជីទាំងឡាយ ។ បទថា យាវ ភិក្ខូសភាគតំ ជានាមិ សេចក្តីថា អញនឹងដឹងភាព ដែលភិក្ខុអ្នកឲ្យនិស្ស័យ ជាអ្នកត្រូវចំណែកគ្នាជាមួយភិក្ខុទាំងឡាយ គឺភាពជា បុគ្គលខ្មាសប្រមាណបុនណា ។ ព្រោះហេតុនោះ ភិក្ខុដែលដល់នូវឋានៈថ្មី សូម្បីភិក្ខុណាមួយពោលថា ភិក្ខុ លោកចូរកាន់យកនិស្ស័យដូច្នោះ គប្បី ពិចារណា ការដែលភិក្ខុអ្នកឲ្យនិស្ស័យ ជាលជ្ជី ៤-៥ ថ្ងៃហើយ សឹមកាន់ យកនិស្ស័យ ។ ព្រះថេរៈជាលជ្ជី ជាអ្នកប្រាថ្នានឹងកាន់យកក្នុងថ្ងៃដែលខ្លួន មកនោះឯង ឯព្រះថេរៈពោលថា លោកចូររង់ចាំសិន លោកនឹងដឹង ដូច្នេះ ហើយពិនិត្យមើលអាចារៈ ២-៣ ថ្ងៃហើយ សឹមឲ្យនិស្ស័យ ការធ្វើយ៉ាងនេះ រមែងគួរ ។ ដោយប្រក្រតី ភិក្ខុដែលទៅកាន់ទីដែលកាន់យកនិស្ស័យ ត្រូវកាន់យក និស្ស័យក្នុងថ្ងៃនោះឯង សូម្បីតែមួយថ្ងៃក៏រក្សាមិនបាន ។ បើក្នុងបឋមយាម អាចារ្យមិនមានឱកាស កាលមិនបានឱកាស ទោះដេកដោយតាំងចិត្តទុកថា អញនឹងកាន់យកក្នុងវេលាជិតភ្លឺ សូម្បីអរុណរះឡើង ហើយមិនដឹង មិនជា អាបត្តិ តែបើមិនធ្វើការចងចិត្តថា អញនឹងកាន់យកហើយដេក ត្រូវអាបត្តិ ទុក្កដក្នុងវេលាថ្ងៃរះ ។ ភិក្ខុទៅកាន់ទីកន្លែងដែលមិនធ្លាប់ទៅ ប្រាថ្នានឹងសម្រាក ២-៣ ថ្ងៃ ហើយទៅ មិនចាំបាច់កាន់យកនិស្ស័យក៏បាន ។ តែកាលធ្វើអាល័យថា អញ នឹងសម្រាក ៧ ថ្ងៃ ត្រូវកាន់និស្ស័យ ។ បើព្រះថេរៈពោលថា នឹងមាន ប្រយោជន៍អ្វីដោយនិស្ស័យសម្រាប់អ្នកស្នាក់ ៧ ថ្ងៃ ។ លោកឈ្មោះថា បានបរិហារចាប់ពីកាលដែលព្រះថេរៈហាមទៅ ។