ឯកានុសាវនាកថា

ក្បាលទី 5 · ទំព័រ 481

ពីរបទថា គោត្តេនបិ អនុស្សាវេតុំ សេចក្តីថា តថាគត អនុញ្ញាតឲ្យភិក្ខុប្រារព្ធគោត្រ សូធ្យប្រកាសយ៉ាងនេះថា បុគ្គលមានឈ្មោះ យ៉ាងនេះសម្លឹងឧបសម្បទាដល់ព្រះមហាកស្សប ។ ពីរបទថា ទ្វេ ឯកានុស្សាវនេ សេចក្តីថា តថាគត អនុញ្ញាតឲ្យភិក្ខុធ្វើការសូធ្យប្រកាសឧបសម្បទាបេក្ខៈ ២ នាក់រួមគ្នាបាន ។ អធិប្បាយថា តថាគតអនុញ្ញាតឲ្យអាចារ្យ ២ រូបយ៉ាងនេះ គឺអាចារ្យមួយ រូបសម្រាប់ឧបសម្បទាបេក្ខៈ ១ អាចារ្យដទៃសម្រាប់ឧបសម្បទាបេក្ខៈដទៃ ១ ឬអាចារ្យមួយរូបសូធ្យកម្មវាចាប្រកាសឲ្យឧបសម្បទា ក្នុងខណៈជាមួយគ្នាបា ន ។ បទថា ទ្វេ តយោ ឯកានុស្សាវនេ កាតុំ តញ្ច ខោ ឯកេន ឧបជ្ឈាយេន សេចក្តីថា តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើការសូធ្យប្រកាសជន ២ នាក់ ឬ ៣ នាក់រួមគ្នាដោយន័យមុននោះឯង ។ ហើយតថាគតអនុញ្ញាត អនុស្សាវនកិរិយានោះឯង ដោយឧបជ្ឈាយ៍មួយរូប ព្រោះហេតុនោះ ឧបសម្បទាបេក្ខៈ ២-៣ រូប ដែលអាចារ្យមួយរូបគប្បីសូធ្យប្រកាសកម្មវាចា ២-៣ ដែលអាចារ្យ ២-៣ រូប គប្បីសូធ្យរួមគ្នា ព្រមគ្នាតែម្យ៉ាង យ៉ាងនេះ គឺអាចារ្យមួយរូប គប្បីសូធ្យដល់ឧបសម្បទាបេក្ខៈ ១ រូប ចែកគ្នាគ្រប់ៗ គ្នា ។ តែបើអាចារ្យក៏អង្គផ្សេង ឧបជ្ឈាយ៍ក៏អង្គផ្សេង គឺព្រះតិស្សត្ថេរ សូធ្យប្រកាសសទ្ធិវិហារិករបស់ព្រះសុមនត្ថេរ ព្រះសុមនត្ថេរសូធ្យប្រកាស សទ្ធិវិហារិករបស់ព្រះតិស្សត្ថេរ និងសន្មតជាគណបូរកនៃគ្នានិងគ្នា យ៉ាងនេះ គួរ ។ បើឧបជ្ឈាយ៍ផ្សេងគ្នា អាចារ្យតែមួយរូប យ៉ាងនេះឈ្មោះថា មិនគួរ ព្រោះព្រះមានព្រះភាគទ្រង់ហាមទុកថា តែតថាគតមិនអនុញ្ញាតដោយឧបជ្ឈាយ៍ ផ្សេងគ្នាឡើយ ដូច្នេះ ពិតហើយ ការហាមនេះ សំដៅយកពាក្យបាលីនេះ ។