ឧបេសថក្ខន្ធកៈ
សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគគង់លើភ្នំគិជ្ឈកូដជិត ក្រុងរាជគ្រឹះ ។ ក៏សម័យនោះឯង ពួកបរិព្វាជកមានលទ្ធិដទៃប្រជុំគ្នានិយាយ ធម៌ក្នុងថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខ ។ មនុស្សទាំងឡាយតែងចូលទៅ រកបរិព្វាជកទាំងនោះដើម្បីស្តាប់ធម៌ ។ មនុស្សទាំងឡាយនោះ កើត សេចក្តីស្រឡាញ់ កើតសេចក្តីជ្រះថ្លា ក្នុងពួកបរិព្វាជកមានលទ្ធិដទៃ ពួក បរិព្វាជកមានលទ្ធិដទៃក៏បានបក្ខពួកឡើង ។ គ្រានោះឯង ព្រះបាទពិម្ពិសារ សេនិយៈជាឥស្សរៈក្នុងដែនមគធៈទ្រង់សម្ងំនៅក្នុងទីស្ងាត់ កើតព្រះទ័យត្រិះរិះ ឡើងយ៉ាងនេះថា ឥឡូវនេះឯង ពួកបរិព្វាជកមានលទ្ធិដទៃប្រជុំគ្នា និយាយ ធម៌ក្នុងថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខ មនុស្សទាំងឡាយ តែងចូលទៅរក បរិព្វាជកទាំងនោះដើម្បីស្តាប់ធម៌ មនុស្សទាំងនោះក៏កើតសេចក្តីស្រឡាញ់ កើតសេចក្តីជ្រះថ្លាក្នុងពួកបរិព្វាជកមានលទ្ធិដទៃ ពួកបរិព្វាជកមានលទ្ធិដទៃ ក៏បានបក្សពួកឡើង បើដូច្នោះ គួរតែលោកម្ចាស់ទាំងឡាយប្រជុំគ្នាក្នុងថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខដែរ ។ ទើបព្រះបាទពិម្ពិសារសេនិយៈ ជា ឥស្សរៈក្នុងដែនមគធៈ ទ្រង់ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ ។ ព្រះបាទ ពិម្ពិសារសេនិយៈ ជាឥស្សរៈក្នុងដែនមគធៈគង់ក្នុងទីសមគួរហើយ បាន ទូលព្រះដ៏មានព្រះភាគ ដោយពាក្យនេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងថ្ងៃ ។ នេះខ្ញុំព្រះករុណាសម្ងំនៅក្នុងទីស្ងាត់ កើតចិត្តត្រិះរិះឡើងយ៉ាងនេះថា ក៏ឥឡូវនេះ ពួកបរិព្វាជកមានលទ្ធិដទៃតែងប្រជុំគ្នានិយាយធម៌ក្នុងថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខ មនុស្សទាំងឡាយតែងចូលទៅរកបរិព្វាជកទាំងនោះ ដើម្បី ស្តាប់ធម៌ ពួ