សីមាកថា
បំណងយកចារិតតាមប្រក្រតី ។ តែកាលបច្ច័យបែបនេះមាន ក៏សមគួរនឹង សូធ្យក្នុងថ្ងៃចាតុទ្ទសី ឬថ្ងៃបណ្ណរសី ថ្ងៃណាមួយក៏បាន តាមព្រះបាលីថា សកឹ បក្ខស្ស ចាតុទ្ទសេ វា បណ្ណរសេ វា ។ សេចក្តីនេះ បណ្ឌិតគប្បី ជ្រាបដោយព្រះបាលីថា ឧបោសថរបស់ភិក្ខុទាំងឡាយ ដែលជាម្ចាស់អាវាស ជាថ្ងៃចាតុទ្ទសី ឧបោសថរបស់ភិក្ខុទាំងឡាយដែលជាអាគន្តុកៈ ជាថ្ងៃបណ្ណរសី បើភិក្ខុដែលជាម្ចាស់អាវាសច្រើនជាងភិក្ខុដែលជាអាគន្តុកៈ ត្រូវអនុលោម តាមភិក្ខុដែលជាម្ចាស់អាវាស ។ គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះ ដ៏មានព្រះភាគទ្រង់បញ្ញត្តថា អាវាសមួយមានកំណត់ត្រឹមណា សេចក្តីព្រមព្រៀង មានកំណត់ត្រឹមនុ៎ះ ។ ចុះអាវាសមួយនោះ តើមានកំណត់ដូចម្តេច ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គអនុញ្ញាត ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុសន្មតសីមា ម្នាលភិក្ខុទាំងឡាយ ក៏ឯសីមានោះត្រូវភិក្ខុសន្មតយ៉ាងនេះ ។ ដើមដំបូងត្រូវភិក្ខុកំណត់ ( សម្តែង ) និមិត្តទាំងឡាយ គឺកំណត់ភ្នំជានិមិត្ត ថ្មជានិមិត្ត ព្រៃជានិមិត្ត ដើមឈើជានិមិត្ត ផ្លូវជានិមិត្ត ដំបូកជានិមិត្ត ស្ទឹងជានិមិត្ត ទឹកជានិមិត្ត លុះភិក្ខុឆ្លាសប្រតិពលកំណត់និមិត្តទាំងឡាយហើយត្រ ូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ និមិត្តទាំងឡាយដែលសង្ឃ កំណត់ហើយដោយជុំវិញ មានកំណត់ត្រឹមណា បើសម្មតិកម្មមានកាលគួរ