ភាណវារទី ៣

ក្បាលទី 5 · ទំព័រ 634

នៅជាប់ហត្ថបាសឡើយ ភិក្ខុណាសម្តែង ភិក្ខុនោះត្រូវវិន័យធរកាត់ទោសឲ្យ សមគួរតាមធម៌ចុះ ។ ភិក្ខុមិនត្រូវសម្តែងបាតិមោក្ខដល់មនុស្សខ្ទើយ ដែល ជាបរិសទ្យអង្គុយនៅជាប់ហត្ថបាសឡើយ ភិក្ខុណាសម្តែង ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិនត្រូវសម្តែងបាតិមោក្ខដល់បុគ្គលលួចសំវាស … ដល់ភិក្ខុដែលរត់ចូលទៅ កាន់ពួកតិរ្ថិយ … ដល់សត្វតិរច្ឆាន … ដល់មាតុឃាតកបុគ្គលគឺបុគ្គល ដែលសម្លាប់មាតា … ដល់បិតុឃាតកបុគ្គល គឺបុគ្គលដែលសម្លាប់បិតា … ដល់អរហន្តឃាតកបុគ្គល គឺបុគ្គលដែលសម្លាប់ព្រះអរហន្ត … ដល់បុគ្គល ដែលទ្រុស្តភិក្ខុនី … ដល់បុគ្គលដែលបំបែកសង្ឃ … ដល់បុគ្គលដែលធ្វើ ព្រះលោហិតព្រះពុទ្ធជាម្ចាស់ឲ្យពុរពងឡើង … ដល់បុគ្គលដែលមានភេទពីរ ដែលជាបរិសទ្យអង្គុយនៅជាប់ហត្ថបាសឡើយ ភិក្ខុណាសម្តែងត្រូវអាបត្តិ ទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើឧបោសថដោយការឲ្យ បារិសុទ្ធិ ហៅថា បារិវាសិកៈ ( មានបរិសទ្យក្រោកចេញទៅហើយ ) វៀរលែង តែបរិសទ្យមិនទាន់ក្រោកចេញ ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវធ្វើឧបោសថក្នុង ថ្ងៃដែលមិនមែនជាថ្ងៃឧបោសថឡើយ វៀរលែងសង្ឃសាមគ្គីឧបោសថចេញ ។ ក្នុងខន្ធកៈនេះ មានរឿង ៨៦ ចប់ ឧទាននៃឧបោសថក្ខន្ធកៈនោះគឺ រឿងពួកតិរ្ថិយ និងព្រះបាទពិម្ពិសារ ១ រឿងភិក្ខុប្រជុំគ្នា អង្គុយស្ងៀម ១ រឿងសម្តែងធម៌ ១ រឿងព្រះសម្ពុទ្ធទ្រង់សម្ងំនៅក្នុងទីស្ងាត់ ហើយទ្រង់អនុញ្ញាតឲ្យភិក្ខុសម្តែងបាតិមោក្ខ ១ រឿងភិក្ខុសម្តែងបាតិមោក្ខ រាល់ថ្ងៃ ព្រះសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យភិក្ខុសម្តែងបាតិមោក្ខក្នុងមួយបក្ខម្តង ១ រឿងឆព្វគ្គិយភិក្ខុសម្តែងបាតិមោក្ខចំពោះបរិសទ្យរបស់ខ្លួនៗ ទើបព្រះអង្គ អនុញ្ញាតឧ