អដ្ឋកថា វស្សូបនាយិកក្ខន្ធកៈ
វិនិច្ឆ័យក្នុងវស្សូបនាយិកក្ខន្ធកៈ គប្បីជ្រាបដូច្នេះ បទថា អប្បញ្ញត្តោ បានដល់ ទ្រង់មិនទាន់បានអនុញ្ញាត ឬថា មិនទាន់បានចាត់ចែង ។ ពីរបទថា តេធ ភិក្ខូ បានដល់ ភិក្ខុទាំងឡាយនោះ ។ ឥធ សព្ទ ត្រឹមតែជានិបាត ។ សត្វទាំងឡាយដែលអាចទៅក្នុងអាកាស ឈ្មោះថា បក្សី ។ បទថា សង្កាសយិស្សន្តិ សេចក្តីថា បក្សីទាំងឡាយក៏នឹងមានការខ្វល់ខ្វាយ តិចសម្ងំនៅមួយកន្លែង ។ ពីរបទថា សង្ឃាតំ អាបទេន្តា បានដល់ ឲ្យដល់នូវសេចក្តីវិនាស ។ ច្រើនបទថា វស្សានេ វស្សំ ឧបគន្តុំ សេចក្តីថា ដើម្បីចូល វស្សា អស់កាល ៣ ខែ ក្នុងរដូវភ្លៀង ។ បទទាំងឡាយថា កតិ នុ ខោ វស្សូបនាយិកា សេចក្តីថា ថ្ងៃចូល វស្សាមានបុនណាហ្ន៎ ។ វិនិច្ឆ័យក្នុងបទថា អបរជ្ជុគតាយ អាសាឡិយា គប្បីជ្រាបដូច្នេះថា ថ្ងៃ ១ នៃតិថី ១៥ កើត ខែអាសាឍនោះ ដែលកន្លងទៅហើយ ព្រោះ ហេតុនោះ ទើបតិថី ១៥ កើត ខែ អាសាឍនោះ ឈ្មោះថា មានថ្ងៃ ១ កន្លងទៅហើយ ។ កាលតិថី ១៥ ខែអាសាឍនោះកន្លងទៅហើយ គឺឈាន កន្លងហើយ ១ ថ្ងៃ អធិប្បាយថា ក្នុងថ្ងៃ ១ រោច ។ សូម្បីក្នុងន័យទី ២ ក៏មានសេចក្តីថា ១ ខែ នៃតិថី ១៥ កើត ខែ អាសាឍនោះកន្លងទៅហើយ ព្រោះហេតុនោះ ទើបតិថី ១៥ កើត ខែ អាសាឍនោះ ឈ្មោះថា មាន ១ ខែ កន្លងទៅហើយ ។ កាលតិថី ១៥ កើត ខែអាសាឍនោះកន្លងទៅហើយ គឺឈានកន្លងហើយ ១ ខែ អធិប្បាយ ថា មាន ១ ខែ ពេញបរិបូណ៌ ។ ព្រោះហេតុនោះ ក្នុងថ្ងៃ ១ រោចបន្ទាប់អំពី ពីកណ្តាលខែអាសាឍ ឬក្នុងថ្ងៃ ១ រោចបន្ទាប់អំពីពាក់កណ្តាលខែស្រាពណ៌ អំពីថ្ងៃ ១៥ កើត ខែអសាឍនោះឯង ដែលភិក្ខុអ្នកចូលវស្សា គប្បីរេបោចំ វិហារ ហើយតម្កល់ទឹកឆាន់ ទឹកប្រើប្រាស់ គប្បីធ្វើសាមីចិកម្ម មានថ្វាយបង្គំ ព្រះចេតិយជាដើមទាំងពួងឲ្យ