បវារណក្ខន្ធកៈ

ក្បាលទី 5 · ទំព័រ 713

សម័យនោះឯង ព្រះពុទ្ធដ៏មានជោគទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង មានភិក្ខុច្រើន រូប ជាមិត្តទើបនឹងបានជួបប្រទះគ្នាថ្មី ជាមិត្តស្និទ្ធស្នាលមាំមួន បានចូលវស្សាន ៅក្នុងអាវាស ១ ក្នុងកោសលជនបទ ។ គ្រានោះ ភិក្ខុទាំងនោះមានសេចក្តី ត្រិះរិះយ៉ាងនេះថា ដោយឧបាយដូចម្តេចហ្ន៎ យើងនឹងបានព្រមព្រៀងគ្នា ស្មោះសរ មិនវិវាទគ្នា នៅចាំវស្សាឲ្យបានស្រួលផង មិនលំបាកដោយ អាហារបិណ្ឌបាតផង ។ លំដាប់នោះឯង ភិក្ខុទាំងនោះមានសេចក្តីត្រិះរិះយ៉ាង នេះថា បើយើងមិននិយាយគ្នា មិនចរចាគ្នាទៅវិញទៅមក ភិក្ខុណាត្រឡប់មក ពីបិណ្ឌបាតអំពីស្រុកមុនគេ ភិក្ខុនោះគប្បីក្រាលអាសនៈ តម្កល់ទឹក សម្រាប់លាងជើង តាំងសម្រាប់រងជើងដែលលាងរួចហើយ និងគ្រឿង សម្រាប់ជូតជើងដែលមិនទាន់លាង គប្បីលាងភាជន៍សម្រាប់ផ្ទេរបាយហើយ យកទៅតម្កល់ទុក គប្បីតម្កល់ទឹកឆាន់និងទឹកប្រើប្រាស់ ភិក្ខុណាត្រឡប់មកពី បិណ្ឌបាតអំពីស្រុកក្រោយគេ បើមានបិណ្ឌបាតសល់អំពីភិក្ខុនោះឆាន់ បើ ភិក្ខុនោះប្រាថ្នា គប្បីឆាន់ចុះ បើមិនប្រាថ្នាទេ គួរចាក់ចោលទៅលើទីដែលគ្មាន ស្មៅស្រស់ ឬជះចោលទៅក្នុងទឹកដែលគ្មានសត្វ ( ក៏បាន ) ភិក្ខុនោះគប្បីរើ អាសនៈ ទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង និងគ្រឿង សម្រាប់ជូតជើង គប្បីលាងភាជន៍សម្រាប់ផ្ទេរបាយ ហើយរេបោចំទុកដាក់ គប្បីទុកដាក់ទឹកឆាន់ ទឹកប្រើប្រាស់ គប្បីបោសច្រាសរោងភត្ត ភិក្ខុណាឃើញ ក្អមដាក់ទឹកឆាន់ក្តី ក្អមដាក់ទឹកប្រើប្រាស់ក្តី ក្អមលាងវច្ចៈក្តី ដែលរលីងទទេ ភិក្ខុនោះ គួរតម្កល់ទុក បើភិក្ខុនោះមិនអាច ព្រោះវិការដៃ ( ឈឺដៃ ) គួរ ហៅគ្នីគ្នាដោយអាការបោយដៃមកឲ្យតម្កល់ទុក តែក