អដ្ឋកថា បវារណក្ខន្ធកៈ

ក្បាលទី 5 · ទំព័រ 784

វិនិច្ឆ័យក្នុងបវារណក្ខន្ធកៈ ។ វិនិច្ឆ័យក្នុងពាក្យថា នេវ អាលបេយ្យាម ន សល្លបេយ្យាម នេះ គប្បីជ្រាបដូច្នេះថា ពាក្យដំបូង ឈ្មោះថា ពាក្យទាក់ ពាក្យក្រោយៗ ឈ្មោះថា ពាក្យប្រាស្រ័យ ។ បទថា ហត្ថវិលង្ឃកេន បានដល់ ដោយការជួយគ្នាប្រើដៃលើក ។ បទថា បសុសំវាសំ គឺការនៅរួមគ្នា ដូចការនៅរួមរបស់ពួក បសុសត្វ ពិតហើយ សូម្បីពួកបសុសត្វរមែងមិនប្រាប់សេចក្តីសុខ និងទុក្ខ ដែលកើតឡើងដល់ខ្លួនដល់គ្នានឹងគ្នា មិនធ្វើការបដិសណ្ឋារៈ យ៉ាងណា សូម្បី ភិក្ខុទាំងនោះក៏បានធ្វើដូច្នោះ ។ ព្រោះហេតុនោះ ការនៅរួមគ្នារបស់ភិក្ខុទាំងនោះ ទើបព្រះមានព្រះភាគត្រាស់ថា ជាការនៅរួមគ្នា ដូចការនៅរួមរបស់ ពួកបសុសត្វ ន័យក្នុងបទទាំងពួងក៏ដូចគ្នា ។ បទថា ន ភិក្ខវេ មូគវត្តំ តិត្ថិយសមាទានំ ជាដើម សេចក្តីថា ភិក្ខុ មិនគប្បីធ្វើការសមាទានវត្តដូច្នេះថា យើងទាំងឡាយមិនគប្បីនិយាយគ្នាអស់ កាល ៣ ខែនេះ ។ ព្រោះថា នុ៎ះជាកតិកាមិនប្រកបដោយធម៌ ។ ការដែលភិក្ខុមករាក់ទាក់និយាយរកគ្នានឹងគ្នា ឈ្មោះថា អញ្ញមញ្ញានុលោមតា ។ ពិតហើយ ភិក្ខុរមែងជាអ្នកអាចពោលចរចាពាក្យណាមួយ នឹងភិក្ខុដែលប្រាប់ថា សូមលោកដ៏មានអាយុពោលចរចាជាមួយខ្ញុំចុះ តែមិន អាចនិយាយភិក្ខុក្រៅពីនេះទេ ការញ៉ាំងគ្នានឹងគ្នាឲ្យចេញចាកអាបត្តិទាំង- ឡាយ ឈ្មោះអាបត្តិវុដ្ឋានតា ការដែលភិក្ខុមករៀបចំព្រះវិន័យទុកជាគោល ប្រព្រឹត្ត ឈ្មោះថា វិនយបុរេក្ខារតា ។ ពិតហើយ ភិក្ខុដែលពោលថា សូមលោកដ៏មានអាយុពោលចរចាជាមួយ ខ្ញុំចុះ ដូច្នេះ សម្តេចព្រះដ៏មានព្រះភាគត្រាស់ថា អ្នកនឹងចេញចាកអាបត្តិ នឹងអ្នករមែងតាំងព្រះវិន័យទុកជាគោល ។