ចម្មក្ខន្ធកៈទី ៥
ក្នុងខន្ធកៈនេះ មាននិទាន ៦៣ ចប់ ឧទ្ទាននៃចម្មក្ខន្ធកៈនោះគឺ រឿងព្រះបាទមាគធជាធំលើអ្នកស្រុក ៨ ម៉ឺន ១ រឿងសោណ សេដ្ឋីបុត្រ ១ រឿងសាគតភិក្ខុសម្តែងឥទ្ធិបាដិហារ្យជាឧត្តរិមនុស្សធម៌ច្រើន លើភ្នំគិជ្ឈកូដ ១ ។ រឿងសោណភិក្ខុបួសហើយ ប្រារព្ធសេចក្តីព្យាយាមក្រៃពេក បាទាក៏បែក ១ រឿងព្រះដ៏មានព្រះភាគទ្រង់ទូន្មានឲ្យសោណភិក្ខុតាំង ព្យាយាមតាមខ្សែពិណ ១ រឿងព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតស្បែកជើង ។ មួយជាន់ ១ រឿងព្រះដ៏មានព្រះមានព្រះភាគ ទ្រង់ហាមស្បែកជើងពណ៌ខេវោ ពណ៌លឿង ពណ៌ក្រហម ពណ៌ហង្សបាទ ពណ៌ខ្មៅ ។ ស្បែកជើងពណ៌ ក្រហមក្រមៅ ( ដូចខ្នងក្អែប ) និងពណ៌លឿងទុំ ( ដូចផ្កាឈូក ) ១ រឿងទ្រង់ហាមខ្សែស្បែកជើងមានពណ៌ខៀវជាដើម ១ រឿងទ្រង់ហាមស្បែកជើង បិទកែង ១ រឿងទ្រង់ហាមស្បែកជើងស្រោបជើងទាំងអស់រហូតស្មង ជើង ១ រឿងទ្រង់ហាមស្បែកជើងដែលគេក្រងជារបៀបបិទខ្នងជើង ១ រឿង ទ្រង់ហាមស្បែកជើងញាត់ដោយគរ ១ រឿងទ្រង់ហាមស្បែកជើងមានពណ៌ ដ៏វិចិត្រដូចស្លាបសត្វទទា ១ រឿងទ្រង់ហាមស្បែកជើង មានខ្សែមានសណ្ឋាន ដូចស្នែងកែះ ១ រឿងទ្រង់ហាមស្បែកជើង មានខ្សែមានសណ្ឋានដូចស្នែង ពពែ ១ ។ រឿងទ្រង់ហាមស្បែកជើង មានខ្សែងមានសណ្ឋានដូចកន្ទុយសត្វ ខ្ទួយ ១ រឿងទ្រង់ហាមស្បែកជើង ដែលចាក់ស្រែះដោយព្រុយកន្ទុយសត្វ ក្ងោក ១ រឿងទ្រង់ហាមស្បែកជើងដ៏វិចិត្រផ្សេងៗ ១ រឿងទ្រង់ហាមស្បែកជើង ដែលចំជាយដោយស្បែកសត្វសីហៈ សត្វខ្លាធំ សត្វខ្លាដំបង សត្វខ្លា រខិន ១ ស្បែកភេ ស្បែកឆ្មា ស្បែកកង្ហែន ស្បែកមៀម ១ ។