អដ្ឋកថា ចម្មក្ខន្ធកៈ

ក្បាលទី 5 · ទំព័រ 855

រឿង ព្រះសោណកោឡិវិសត្ថេរ បទថា ឥស្សរាធិបច្ចំ បានដល់ ប្រកបដោយឥស្សរភាព និងភាពជាធំក្រៃលែង ។ បទថា រជ្ជំ បានដល់ ភាពជាព្រះរាជា ឬកិច្ចដែល ព្រះរាជាទ្រង់គប្បីធ្វើ ។ វិនិច្ឆ័យក្នុងបទថា សោណោ នាម កោឡិវិសោ នេះ គប្បីជ្រាប ដូច្នេះថា បទថា សោណ ជាឈ្មោះសេដ្ឋីបុត្រនោះ បទថា កោឡិវិស ជាឈ្មោះនៃគោត្រ ។ ពីរបទថា បទតលេសុ លោមានិ សេចក្តីថា ត្រង់ផ្ទៃបាតជើងទាំង ២ របស់សេដ្ឋីបុត្រនោះមានពណ៌ក្រហម មានរោមដ៏ល្អិត មានពណ៌ដូចផ្កា អញ្ជ័ន ស្រស់ល្អ ដូចជារចនាទុកហើយ ។ បានឮថា ក្នុងកាលមុន សោណសេដ្ឋីបុត្រនោះបានជាប្រធាននៃបុរស ៨ ម៉ឺននាក់ មួយអន្លើដោយបុរសទាំងនោះ បាននាំគ្នាសាងបណ្ណសាលាក្នុង លំនៅរបស់ព្រះបច្ចេកពុទ្ធ ហើយដាក់សំពត់បាវាររោមសត្វដ៏ល្អរបស់ខ្លួន ធ្វើឲ្យ ជាសំពត់ជូតជើង ក្នុងកន្លែងដែលជាទីជាន់ដោយជើងនៃព្រះបច្ចេកពុទ្ធ ។ ហើយបុរសគ្រប់គ្នា បានឧបដ្ឋាកព្រះបច្ចេកពុទ្ធអស់ត្រៃមាស ។ នេះជាការប្រកប បុព្វកម្មរបស់សោណសេដ្ឋីបុត្រនោះ និងបុរស ៨ ម៉ឺននាក់បុណ្ណោះ ។ បទថា គាមិកសហស្សានិ បានដល់ កុលបុត្រទាំង ៨ ម៉ឺននាក់ដែល នៅក្នុងស្រុកនោះ ។ ពីរបទថា កេនចិ ទេវ ករណីយេវ សេចក្តីថា ដូចគ្នានឹងរាជកិច្ចណាមួយ ដែលគួរធ្វើ ។ តែរាជកិច្ចតិចតួចដែលគួរធ្វើរបស់ទ្រង់ ក៏មិនមានក្រៅពី ដើម្បីការទតមើលខ្លួនប្រាណរបស់បុរសនោះ ។ បានឮថា ព្រះរាជាកាលនឹងឲ្យកុលបុត្រទាំង ៨០០០០ នោះប្រជុំគ្នាបា នឲ្យប្រជុំគ្នាហើយ ដោយទ្រង់ឃើញឧបាយថា ដោយឧបាយយ៉ាងនេះ សោណៈនឹងមិនសង្ស័យ ហើយមក ។