ភេសជ្ជក្ខន្ធកៈ

ក្បាលទី 5 · ទំព័រ 875

សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគគង់នៅវត្តជេតពនរបស់ អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ពួកភិក្ខុកើតអាពាធ ( ប្រមាត់ ) ក្នុងសរទកាល បបរដែលហុតទៅក៏ចង្ហោរចេញមកវិញ បាយ ដែលឆាន់ទៅក៏ចង្ហោរចេញមកវិញ ។ ព្រោះហេតុនោះ ពួកភិក្ខុទាំងនោះ ក៏ មានខ្លួនស្គាំងស្គមសៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ។ ព្រះដ៏មានព្រះភាគបានទតឃើញភិក្ខុទាំងនោះ ស្គាំងស្គមសៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿងស្លេកស្លាំង មាន ខ្លួនរវាមដោយសរសៃ លុះទតឃើញហើយ ក៏ត្រាស់ហៅព្រះអានន្ទដ៏មាន អាយុមកថា ម្នាលអានន្ទ ក្នុងពេលនេះ ហេតុដូចម្តេច បានជាពួកភិក្ខុស្គាំង ស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿងស្លេកស្លាំង មានខ្លួន រវាមដោយសរសៃ ។ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកភិក្ខុកើតអាពាធ ( ប្រមាត់ ) ក្នុងសរទកាល បបរដែលហុតទៅក៏ ចង្ហោរចេញមកវិញ បាយដែលឆាន់ទៅក៏ចង្ហោរចេញមកវិញ ព្រោះអាពាធ នោះ បានជាភិក្ខុទាំងនោះស្គាំងស្គមសៅហ្មង មានសម្បុរអាក្រក់ កើតជា រោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ។ គ្រានោះ ព្រះមាន ព្រះភាគទ្រង់គង់សម្ងំនៅក្នុងទីស្ងាត់ ក៏មានព្រះហប្ញទ័យត្រិះរិះដូច្នេះថា ឥឡូវ ។ នេះ ពួកភិក្ខុកើតអាពាធ ( ប្រមាត់ ) ក្នុងសរទកាលហើយ បបរដែលហុត ទៅក៏ចង្ហោរចេញមកវិញ បាយដែលឆាន់ទៅក៏ចង្ហោរចេញមកវិញ ព្រោះ អាពាធនោះហើយ បានជាភិក្ខុទាំងនោះទៅជាស្គាំងស្គមសៅហ្មង មានសម្បុរ អាក្រក់ កើតជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ( ឥឡូវ ) វត្ថុដែលជាភេសជ្ជៈក៏មាន វត្ថុដែលគេសន្មតថាជាភេសជ្ជៈក៏មាន វត្ថុដែល ផ្សាយទៅសម្រាប់ជាអាហាររបស់មនុស្ស