រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា

ក្បាលទី 5 · ទំព័រ 907

ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីឆាន់ អាមិសៈដែលជាអន្តោវុត្ថ ( ភោជនដែលភិក្ខុទុកខាងក្នុងអកប្បិយកុដិ ) អាមិសៈដែលជាអន្តោបក្ក ( ភោជនដែលភិក្ខុចម្ហិនក្នុងអកប្បិយកុដិ ) អាមិសៈដែលជាសាមបក្ក ( ភោជនដែលភិក្ខុចម្ហិនដោយខ្លួនឯង ) ទេ ភិក្ខុ ណាឆាន់ ត្រូវអាបត្តិទុក្កដ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជនខាងក្នុង អកប្បិយកុដិផង ចម្អិនខាងក្នុងអកប្បិយកុដិផង ចម្អិនដោយខ្លួនឯងផង បើ ភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដបី ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុក ភោជនខាងក្នុងអកប្បិយកុដិ ចម្អិនខាងក្នុងអកប្បិយកុដិ តែប្រើពួកអ្នកដទៃ ចម្ហិនឲ្យ បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដពីរ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជនខាងក្នុងអកប្បិយកុដិ ចម្អិនខាងក្រៅអកប្បិយកុដិ តែភិក្ខុ ចម្ហិនខ្លួនឯង បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដពីរ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជនខាងក្រៅអកប្បិយកុដិ ចម្អិនខាងក្នុងអកប្បិយកុដិ តែភិក្ខុចម្ហិនខ្លួនឯង បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដពីរ ។ ម្នាលភិក្ខុ ទាំងឡាយ បើភិក្ខុទុកភោជនខាងក្នុងអកប្បិយកុដិ ចម្អិនខាងក្រៅអកប្បិយកុដិ តែប្រើពួកអ្នកដទៃចម្ហិនឲ្យ បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដ ១ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជនខាងក្រៅអកប្បិយកុដិ ចម្អិនខាងក្នុង អកប្បិយកុដិ តែប្រើពួកអ្នកដទៃចម្ហិនឲ្យ បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិ ទុក្កដមួយ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជនខាងក្រៅអកប្បិយកុដិ ចម្ហិនខាងក្រៅអកប្បិយកុដិ តែភិក្ខុចម្ហិនខ្លួនឯង បើភិក្ខុឆាន់ភោជននោះ ត្រូវ អាបត្តិទុក្កដមួយ ។