សម្តែងនូវទានកថា

ក្បាលទី 5 · ទំព័រ 970

ទោសរបស់កាមទាំងឡាយដ៏ លាមកសៅហ្មង និងអានិសង្សក្នុងការចេញបួស ។ ព្រះដ៏មានព្រះភាគទ្រង់ ជ្រាបថា សីហសេនាបតិមានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាក នីវរណៈ មានចិត្តរីករាយ មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ ក្នុងកាលនោះ ព្រះអង្គក៏សម្តែងនូវធម្មទេសនាដែលព្រះពុទ្ធទាំងឡាយតែងលើកឡើងសម្តែង ដោយព្រះអង្គឯង គឺ ( សម្តែង ) ទុក្ខ ទុក្ខសមុទយ និរោធ មគ្គ ។ ធម្មតា សំពត់សស្អាតមិនដិតប្រឡាក់ដោយវត្ថុមានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់ ដោយល្អបាន យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់សីហសេនាបតិ ក្នុងទីអង្គុយនោះឯងថា ធម្មជាតណាមួយ មានសេចក្តីកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា ក៏មានឧបមេយ្យដូច្នោះឯង ។ គ្រានោះ សីហសេនាបតិបានឃើញធម៌ហើយ បានដល់ធម៌ហើយ បានត្រាស់ដឹងធម៌ហើយ ឈមចុះកាន់ធម៌ស៊ប់ហើយ កន្លងផុតសេចក្តីសង្ស័យហើយ កាត់បង់នូវ សេចក្តីងឿងឆ្ងល់ ជាអ្នកដល់នូវសេចក្តីក្លាហាន លែងជឿស្តាប់បុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា ទើបក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គក្នុងថ្ងៃស្អែកនេះ ។ ព្រះដ៏មានព្រះភាគទ្រង់ទទួល និមន្តដោយតុណ្ហីភាព ។ គ្រានោះ សីហសេនាបតិដឹងថាព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកទីអង្គុយ ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណហើយ ដើរចេញទៅ ។ ទើបសីហសេនាបតិបង្គាប់ បុរសម្នាក់ថា នែនាយ អ្នកឯងចូរទៅរកសាច់សត្វស្លាប់ស្រាប់មក ។