អដ្ឋកថា ភេសជ្ជក្ខន្ធកៈ
ពោលអំពីភេសជ្ជៈ វិនិច្ឆ័យក្នុងភេសជ្ជក្ខន្ធកៈ គប្បីជ្រាបដូច្នេះ ពីរបទថា សារទិកេន អាពាធេន បានដល់ អាពាធមានប្រមាត់ជាសមុដ្ឋានកើតឡើង ក្នុងសរទកាល ពិតហើយ ក្នុងកាលនោះ ភិក្ខុទាំងឡាយរមែងសើមខ្លួនដោយ ទឹកភ្លៀងខ្លះ រមែងដើរជាន់ភក់ខ្លះ កម្តៅរមែងក្តៅក្នុងចន្លោះៗ ខ្លះ ព្រោះហេតុ នោះ ប្រមាត់របស់ភិក្ខុទាំងនោះ រមែងជារបស់ជ្រាបចូលទៅក្នុងពោះវេនោ ។ ពីរបទថា អាហារដ្ឋញ្ច ផរេយ្យ សេចក្តីថា វត្ថុគប្បីញ៉ាំងប្រយោជន៍ ដោយអាហារឲ្យសម្រេច ។ បទថា នច្ឆាទេន្តិ សេចក្តីថា រមែងមិនរលាយទៅ គឺមិន អាចនឹងរម្ងាប់រោគខ្យល់បាន ។ បទថា សិនេសិកានិ បានដល់ ភោជនដ៏ ស្និទ្ធ ។ បទថា ភត្តច្ឆាទកេន គឺការមិនរលាយនៃអាហារ ។ វិនិច្ឆ័យក្នុងបទថា អច្ឆវសំ ( ខ្លាញ់ខ្លាឃ្មុំ ) ជាដើម គប្បីជ្រាបដោយន័យដែលពោលក្នុងអដ្ឋកថា នៃនិស្សគ្គិយកណ្ឌនោះឯង ។ ក្នុងបទថា កាលេ បដិគ្គហិតំ ជាដើម សេចក្តីថា ទទួលប្រគេន រម្ងាស់ ត្រងក្នុងកាល វេលាថ្ងៃត្រង់មិនទាន់ហួសទៅ ។ ពីរបទថា តេល បរិភោគេន បរិភុញ្ជិតុំ សេចក្តីថា ដើម្បីបរិភោគ ដូចបរិភោគប្រេងដែលជាសត្តាហកាលិក ។ សូម្បីវិនិច្ឆ័យក្នុងមូលភេសជ្ជៈ ក៏បានពោលហើយ ក្នុង បាចិត្តិយកណ្ឌវណ្ណន្បា១ ដូចគ្នា ព្រោះហេតុនោះ ពាក្យណាមួយដែលមិន បានពោលហើយអំពីមុន ខ្ញុំនឹងពណ៌នាចំពោះពាក្យនោះៗ ក្នុងទីនេះ ។ បទថា វចដ្ឋំ បានដល់ មើមដ៏សេស ។ ពីរបទថា និសទំ និសទបេតំ បានដល់ តួត្បាល់កិនខាងក្រោម និង តួត្បាល់កិនខាងលើ ។