តេសកុណជាតកទី ១

ក្បាលទី 50 · ទំព័រ 2

( ព្រះបាទព្រហ្មទត្តសួរថា ) ម្នាលសត្វស្លាប អញសូមសួរ អ្នកឈ្មោះ វេស្សន្តរៈ សេចក្តីចម្រើនចូរមានដល់អ្នក កិច្ច ដូចម្តេចដែលអញ ជាអ្នកប្រាថ្នាដើម្បីសោយរាជ្យ ធ្វើហើយ ប្រសើរ ។ ( មេមោឈ្មោះវេស្សន្តរៈទូលថា ) យូរណាស់ហើយ បិតា របស់ខ្ញុំព្រះអង្គ ព្រះនាមកំសៈ ជាអ្នកសង្គ្រោះក្រុងពារាណសី ទ្រង់ប្រហែស ជាបិតាចិញ្ចឹម បានចោទសួរនូវខ្ញុំព្រះអង្គជាកូនមិនប្រហែស ។ ( ខ្ញុំទូលថា ) មុនដំបូង ព្រះរាជាត្រូវហាមឃាត់នូវពាក្យ ឃ្លៀងឃ្លាត សេចក្តីក្រោធនិងការសើចរឡេះរឡោះ តពីនោះ គប្បីធ្វើនូវកិច្ច ទាំងឡាយ បពិត្រក្សត្រ បុរាណកបណ្ឌិតទាំងឡាយ បានពោលនូវពាក្យដែល ខ្ញុំព្រះអង្គក្រាបទូលនោះ ថាជាវត្ត ។ បពិត្រព្រះបិតា កម្មចំពោះហេតុដ៏ក្តៅក្រហាយ ណា ដែលព្រះអង្គធ្វើហើយ ក្នុងកាលមុន ឥតសង្ស័យ ព្រះអង្គត្រេកត្រអាល ក្តី ទ្រង់ខ្ញាល់ក្តី ធ្វើនូវកម្មណា ព្រះអង្គមិនត្រូវធ្វើនូវកម្មនោះតទៅទៀត ទេ ។ បពិត្រព្រះអង្គអ្នកញ៉ាំងរ្រាស្តឲ្យចម្រើន កាលបើក្សត្រិយ៍ប្រហែស ហើយ ភោគសម្បត្តិទាំងអស់ក្នុងដែននឹងវិនាសទៅ សេចក្តីវិនាសនោះ លោក ពោលថា ជាទុក្ខរបស់ព្រះរាជា ។ បពិត្រព្រះបិតា បុគ្គលមានសិរីនិងបុគ្គល មានបុណ្យ ដែលសុចិបរិវារសេដ្ឋីសួរហើយ បានពោលនូវពាក្យនេះថា ខ្ញុំត្រេកអរ ចំពោះបុរសមានសេចក្តីខ្មីឃ្មាត មានសេចក្តីប្រឹងប្រែង ជាអ្នកមិនច្រណែន ។ បពិត្រមហារាជ បុគ្គលកាឡកិណ្ណី ជាអ្នកកាច់បំបាក់នូវចក្កគឺកុសល តែង ត្រេកអរក្នុងបុរសជាអ្នកច្រណែន មានចិត្តអាក្រក់ ជាអ្នកប្រទូស្តចំពោះ កល្យាណកម្ម ។ សូមព្រះអង្គ មានហបឫទ័យល្អចំពោះពួកជនទាំងពួង សូម ព្រះអង្គរក្សានូវពួកជនទាំងពួង បពិត្រមហារាជ សូមព្រះអង្គបណ្តេញ