អលម្ពុសាជាតកទី ៣

ក្បាលទី 50 · ទំព័រ 113

( អភិសម្ពុទ្ធគាថា ) គ្រានោះព្រះឥន្ទ្រជាធំ គ្របសង្កត់នូវ អសុរឈ្មោះវត្រៈ ទ្រង់ជាបិតារបស់ទេវបុត្ត អ្នកឈ្នះ ( សង្រ្គាម ) ទ្រង់ឈ្វេងយល់ នូវនាងទេវកញ្ញា ឈ្មោះ អលម្ពុសា ដែលនៅក្នុងរោងឈ្មោះធម្មសភា ហើយបានត្រាស់ថា ។ ម្នាលនាង ( អ្នកធ្វើបុរស ) ឲ្យច្រឡូកច្រឡំ ( ដោយ កិលេស ) ទេវតាទាំងឡាយក្នុងជាន់តាវត្តិង្ស ព្រមទាំងព្រះឥន្ទ្រ អង្វរនាង ម្នាលនាងអលម្ពុសា ជ្រាស្តីលួងលោមនូវឥសី ចូរនាងទៅរកព្រះឥសិសិង្គៈ ។ តាបសនេះ មានវត្ត មានព្រហ្មចរិយធម៌ ត្រេកអរក្រៃលែង ក្នុងព្រះនិព្វាន ជាអ្នកចម្រើន ( ដោយគុណ ) កុំឲ្យលោកប្រព្រឹត្តកន្លងនូវយើង ទាំងឡាយបានមុន នាងចូរបិទផ្លូវទាំងឡាយរបស់លោក ។ ( នាងអលម្ពុសា… ) បពិត្រទេវរាជ ហេតុអ្វីព្រះអង្គធ្វើ យ៉ាងនេះ ព្រះអង្គឃើញខ្ញុំម្ចាស់ហើយក៏ត្រាស់ថា ម្នាលនាង ជាស្រីលួងលោម ឥសី នាងចូរទៅចុះ ដូច្នេះ ដ្បិតស្រីអប្សរទាំងឡាយដទៃប្រហែលនឹងខ្ញុំម្ចាស់ ទាំងប្រសើរជាងខ្ញុំម្ចាស់ ក៏មានក្នុងព្រៃដែលមិនមានសេចក្តីសោក មានតែ សេចក្តីរីករាយ សូមផ្លាស់ឲ្យស្រីទេពអប្សរទាំងឡាយនោះទៅវិញ ស្រីអប្សរ ជាអ្នកអាចលួងលោមទាំងនោះ ចូរទៅចុះ ។ ( សក្កទេវរាជ… ) នាងពោលនូវពាក្យពិតមែន ឯស្រី អប្សរទាំងឡាយដទៃប្រហែលដូចនាង ទាំងប្រសើរជាងនាង ក៏មានក្នុងព្រៃ មិនមានសេចក្តីសោក មានតែសេចក្តីរីករាយ ។ ម្នាលនារី មានអវ័យវៈ ទាំងពួងដ៏ល្អ នាងដឹងនូវការផ្គាប់ ( ប្រុស ) ប្រាកដយ៉ាងណា នាងទេព អប្សរទាំងឡាយនោះ ទៅដល់ប្រុសហើយ រមែងមិនដឹងនូវការផ្គាប់ យ៉ាង នោះទេ ។ ម្នាលនាងកល្យាណី នាងឯងចូរទៅចុះ ព្រោះថា នាងជ្រាស្តី ប្រសើរជាងស្ត្រីទាំងឡាយ នាងនឹងញ៉ាំង ( តាបស ) ឲ្យលុះអំណាចដោយ វណ្ណៈ