អដ្ឋកថា អលម្ពុសាជាតកទី ៣
[ ៦០៧-៦២៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការលួងលោមរបស់នាងបុរាណទុតិយិកា ត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា អថាព្រវិ ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្ន ខ្ញុំពោលទុកយ៉ាងពិស្តារក្នុងឥន្ទ្រិយជាតកហើយ ។ ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតឬ កាលភិក្ខុនោះក្រាបទូលថា ករុណាព្រះអង្គ ពិតមែន ទើបត្រាស់សួរថា អ្នកណា ធ្វើឲ្យអ្នកអផ្សុក កាលភិក្ខុនោះក្រាបទូលថា គឺនាងបុរាណទុតិយិកា ទើប ទ្រង់ត្រាស់ថា ម្នាលភិក្ខុ ស្រីនេះ ក្នុងកាលមុន បានធ្វើសេចក្តីវិនាសដល់ អ្នក អ្នកបានអាស្រ័យស្រីនេះ ញ៉ាំងឈានឲ្យវិនាស ជាអ្នកវង្វេង ដេក សញ្ជប់សញ្ជឹងអស់ ៣ ឆ្នាំ លុះមានសតិ ទើបបរិទេវនាធំកន្លង ហើយទ្រង់ នាំអតីតនិទាន មកសម្តែងដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ នៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ក្នុងកាសិករដ្ឋ ចម្រើនវ័យហើយ ដល់ នូវការសម្រេចក្នុងសិល្ប៍ស្រាស្តសព្វយ៉ាង ហើយបួសជាឥសី មានមូល ផលាផល ក្នុងព្រៃជាអាហារ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅក្នុងព្រៃ ដែល សម្បូរដោយសត្វប្រើស ។ កាលនោះ មេម្រឹគមួយស៊ីស្មៅ ដែលលាយ ដោយទឹកកាម ក្នុងទីបន្ទោបង់បស្សាវៈរបស់តាបសនោះ ហើយផឹកទឹក ដោយហេតុត្រឹមប្រមាណបុណ្ណេះឯង មេម្រឹគនោះមានចិត្តប្រតិព័ទ្ធក្នុងតាបស រហូតតាំងគភ៌ តាំងអំពីនោះមកក៏មិនព្រមទៅណា ត្រាច់ក្បែរៗអាស្រមនោះ ឯង ។ ព្រះមហាសត្វ កំណត់មើល ក៏ដឹងហេតុនោះទាំងអស់ ។ ចំណេរ តមក ម្រឹគនោះប្រសូតកូនជាមនុស្ស មហាសត្វ ក៏ចិញ្ចឹមទារកនោះដោយ សេចក្តីស្រឡាញ់ដូចកូន បានដាក់ឈ្មោះថា ឥសិសិង្គកុមារ ក្នុងកាលតមក ទ