អដ្ឋកថា សង្ខបាលជាតកទី ៤

ក្បាលទី 50 · ទំព័រ 151

[ ៦២៤-៦៤៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ឧបាសថកម្ម ត្រាស់ធម្មទេសនានេះ មានពាក្យផ្តើមថា អរិយាវកាសោសិ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា កាលនោះ ព្រះបរមសាស្តាទ្រង់ញ៉ាំងឧបាសកទាំងឡាយ ដែលរក្សាឧបោសថឲ្យត្រេកអរដោយព្រះតម្រាស់ថា បុរាណកបណ្ឌិតទាំងឡាយ លះនាគសម្បត្តិដ៏ធំ ហើយធ្វើឧបោសថដូចគ្នា ឧបាសក ទាំងនោះ ទូលអារាធនាហើយ ទើបទ្រង់នាំអតីតនិទានមកត្រាស់ដូចតទៅ នេះថា ក្នុងអតីតកាល ព្រះបាទមគធៈសោយរាជសម្បត្តិ នៅក្នុងនគររាជគ្រឹះ ក្នុងកាលនោះ ព្រះពោធិសត្វ យោនយកកំណើតក្នុងព្រះឧទរនៃអគ្គមហេសី របស់ព្រះរាជានោះ ។ ព្រះជនកព្រះជននីថ្វាយព្រះនាមថាទុយ្យោធនកុមារ ។ កុមារចម្រើនវ័យហើយ បានទៅរៀនសិល្ប៍ស្រាស្តគ្រប់យ៉ាង នៅឯនគរ តក្កសិលា ត្រឡប់មកសម្តែងសិប្បៈថ្វាយព្រះរាជបិតា ក្នុងកាលតមក ទើប ទ្រង់អភិសេកកុមារក្នុងរាជសម្បត្តិ ហើយបួសជាឥសីក្នុងរាជឧទ្យាន។ ព្រះពោធិសត្វ បានយាងទៅកាន់សម្នាក់របស់ព្រះរាជបិតាមួយថ្ងៃ ៣ ដង ។ លាភសក្ការ ៈធំកើតឡើងដល់ឥសី ។ ព្រះរាជឥសីមិនអាចធ្វើត្រឹមតែកសិណបរិកម្ម បានឡើយ ព្រោះកង្វល់នោះ ទើបទ្រង់ព្រះតម្រិះថា លាភសក្ការៈរបស់អញ មានច្រើន អញនៅទីនេះមិនអាចកាត់ភាពសាំញ៉ាំបាន អញនឹងមិនលា ព្រះឱរសទៅកាន់ទីដទៃ ។ ព្រះរាជឥសីមិនប្រាប់ឲ្យអ្នកណាដឹង យាងចេញ ចាកឧទ្យាន ធ្វើដំណើរឆ្លងមគធរដ្ឋ ចូលទៅអាស្រ័យចន្ទកបព៌ត ធ្វើសាលា ស្លឹកនៅក្នុងទីនោះ ក្នុងទីដែលល្មមទៅមកបាន មិនឆ្ងាយអំពីស្ទឹងកណ្ណវេណ្ណា ដែលហូរចេញអំពីធ្នារទឹកឈ្មោះសង្ខបាល នាដែនមហិសករដ្ឋ ធ្វើ កសិណបរិកម្ម ញ៉ាំងឈាននិងអភិញ្ញាឲ្យកើតហើយ តាំងជីវិតដោយការសូម ចិញ្ចឹមជីវិត ។