អដ្ឋកថា នឡិនិកាជាតកទី ១
បញ្ញាសនិបត ៣ [ ១-១៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធដល់ការ លួងលោមរបស់បុរាណទុតិយិកា ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា ឧទ្ទយ្ញតេ ជនបទោ ដូច្នេះជាដើម ។ ព្រះសាស្តា កាលត្រាស់សួរភិក្ខុនោះថា អ្នកត្រូវអ្នកណាធ្វើឲ្យអផ្សុក កាលភិក្ខុនោះក្រាបទូលថា ត្រូវភរិយាចាស់ជាអ្នកធ្វើឲ្យអផ្សុកដូច្នេះ ទើប ត្រាស់ថា ម្នាលភិក្ខុ ស្រីនេះឯងជាអ្នកធ្វើសេចក្តីវិនាសដល់អ្នកតែក្នុងកាល ឥឡូវនេះក៏មិនមែន សូម្បីក្នុងកាលមុន អ្នកអាស្រ័យស្រីនេះហើយ សាបសូន្យ ចាកឈាន ដល់នូវសេចក្តីវិនាសយ៉ាងធំ ដូច្នេះ ទើបទ្រង់នាំអតីត និទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក ្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណមហាសាល ឈ្មោះថាឧទិច្ចៈ ។ លុះ ចម្រើនវ័យហើយ បានសិក្សាសិប្បៈរហូតចប់ បួសជាឥសី ធ្វើឈាននិង អភិញ្ញាឲ្យកើតឡើងហើយ សម្រេចការនៅអាស្រ័យ ក្នុងហិមវន្តប្បទេស ។ ព្រោះអាស្រ័យហេតុនោះ ដោយន័យដូចពោលមកហើយក្នុងអាលម្ពុសា ជាតកនោះឯង ។ ម្រឹគញីមួយក៏ផ្តើមហើយកើតកូន ។ កូនម្រឹគនោះ បាន ឈ្មោះថាឥសិសិង្គៈ ។ អំណឹះតមក បិតាឲ្យចម្រើនវ័យហើយ បួសសិក្សា នូវការបរិកម្មកសិណ មិនយូរបុន្មាន ក៏ធ្វើឈាននិងអភិញ្ញាឲ្យកើតឡើងបាន ទើបនៅដោយសុខដែលកើតអំពីឈាន ជាអ្នកមានតបៈខ្លាំងក្លា មានតបៈដ៏ កំពូល មានឥន្ទ្រិយឈ្នះដ៏ក្រៃលែង ។ ព្រោះតេជះនៃសីលរបស់តាបសនោះ ភពសក្កទេវរាជក៏ញាប់ញ័រ ។ ទ្រង់ពិចារណាមើល ក៏ដឹងដល់ហេតុ គិតថា យើងនឹងប្រើឧបាយទម្ងាយសីលរបស់តាបសនេះ ទើបឃាត់ភ្លៀងមិនឲ្យធ្លាក់ ក្នុងកាសិករដ្ឋទាំងមូលអស់ ៣ ឆ្នាំ ក្នុងដែនហាក់បីដូចត្រូវភ្លើងដុតហើយ ។ កាលសន្