ឧម្មាទន្តីជាតកទី ២
( ព្រះបាទសិវិត្រាស់សួរសារថីថា ) ហៃសុនន្ទៈ នេះ ជាទីលំនៅរបស់នរណាហ្ន៎ ដែលព័ន្ធព័ទ្ធដោយកំពែង ធ្វើដោយឥដ្ឋពណ៌ ក្រហម ស្ត្រីអ្វីប្រាកដដូចអណ្តាតភ្លើងក្នុងទីឆ្ងាយ ឬដូចជាអណ្តាតភ្លើងព្ធដ៏ អាកាស លើកំពូលភ្នំ ។ ម្នាលសុនន្ទៈ ស្ត្រីនេះជាធីតារបស់នរណាហ្ន៎ ស្ត្រី នេះជាកូនប្រសារបស់នរណាហ្ន៎ ឬជាភរិយារបស់នរណា ប្រសិនបើ ( ស្ត្រី នេះ ) មិនទាន់មានគេហួងហែងក្តី មានភស្តាក្តី ខ្ញុំសួរហើយ ចូរអ្នកប្រាប់ យ៉ាងឆាប់ក្នុងកាលឥឡូវនេះកុំខាន ។ ( សារថីក្រាបបង្គំទូលថា ) បពិត្រព្រះជនិន្ទៈ ខ្ញុំព្រះអង្គ ស្គាល់ស្ត្រីន៎ុះជាក់លាក់ អំពីចំណែកខាងមាតាផង អំពីចំណែកខាងបិតាផង ទាំងស្វាមីរបស់ស្ត្រីនោះក៏ខ្ញុំព្រះអង្គស្គាល់ បពិត្រភូមិបាល ស្វាមីនោះជា បុរសរបស់ព្រះអង្គហ្នឹងឯង ជាអ្នកមិនប្រហែសធ្វេសក្នុងប្រយោជន៍របស់ ព្រះអង្គទាំងយប់ទាំងថ្ងៃ ។ បពិត្រព្រះជនិន្ទៈ ព្រះអង្គមានអាមាត្យម្នាក់ ជា អ្នកស្តុកស្តម្ភ មាំមួន ថ្កុំថ្កើង បពិត្រព្រះរាជា ស្ត្រីនោះឈ្មោះនាង ឧម្មាទន្តី ជាប្រពន្ធរបស់អាមាត្យឈ្មោះអភិបារកៈនោះឯង ។ ( ព្រះរាជា… ) វឺុយ វឺុយ ឈ្មោះនេះ ដែលមាតាបិតាបាន ឲ្យដល់នាងនេះ ត្រូវល្អណាស់ បានជាថាដូច្នោះ ព្រោះនាងឧម្មាទន្តី កាល ក្រឡេកមើលអញ ធ្វើអញឲ្យឆ្កួត ។ ស្ត្រីណា មានភ្នែកស្រទន់ដូចភ្នែកម្រឹគ មានសរីរៈសម្បុរ ដូចផ្កាឈូកក្រហម អង្គុយអែប ( ក្បែរបង្អួច ) ក្នុងរាត្រី ដែលមានព្រះចន្ទ