មហាពោធិជាតកទី ៣
( ព្រះបាទព្រហ្មទត្តត្រាស់សួរថា ) បពិត្រព្រាហ្មណ៍ ហេតុ អ្វី ក៏លោកប្រញាប់ប្រញាល់កាន់យកឈើច្រត់ផង ស្បែកខ្លាឃ្មុំផង ឆត្រផង ស្បែកជើងផង ទំពក់ផង បាត្រផង សង្ឃាដិផង លោកប្រាថ្នា ( ដើម្បីទៅ ) កាន់ទិសណាហ្ន៎ ។ ( ព្រះមហាសត្វឆ្លើយថា ) អាត្មាភាពនៅក្នុងសំណាក់ ព្រះអង្គ អស់ ១២ ឆ្នាំនេះហើយ មិនដែលស្គាល់សំឡេងដែលឆ្កែក្រហម ព្រុសម្តង ឡើយ ។ ឆ្កែនោះបព្ចោញចង្កូមសស្ងាច ព្រុសដូចជាសាហាវ ព្រោះឮ ( ព្រះបន្ទូល ) របស់ព្រះអង្គ ព្រមទាំងអគ្គមហេសី ដែលមានជំនឿទៅប្រាស ហើយក្នុងរវាងអាត្មាភាព ។ ( ព្រះរាជា… ) បពិត្រព្រាហ្មណ៍ ទោសនុ៎ះខ្ញុំបានធ្វើហើយ ដូចជាលោកពោល ខ្ញុំនោះជ្រះថ្លាលើសដើម បពិត្រព្រាហ្មណ៍ សូមលោក គង់នៅ ចូរកុំទៅ ។ ( ព្រះមហាសត្វ… ) កាលពីដើម បាយសសុទ្ធ តពីនោះ មកបាយពព្រុះ ឥឡូវនេះ បាយក្រហមសុទ្ធ ( កាលនេះ ) ជាកាលគួរ អាត្មាភាពចៀសចេញទៅហើយ ។ ពីដើមអាសនៈរបស់ ( អាត្មាភាព ) នៅខាងក្នុង ( ប្រាសាទ ) តមក នៅកណ្តាល ( ក្បាលជណ្តើរ ) តពីនោះមកទៀត នៅខាងក្រៅ អាត្មាភាព នឹងចេញទៅខ្លួនឯង មុនការបណ្តេញ ។ បុគ្គលមិនត្រូវសេពគប់បុគ្គលប្រាសចាក សទ្ធា ដែលទុកដូចអណ្តូងមិនមានទឹក ប្រសិនបើបុគ្គលកកាយអណ្តូង នោះ ( ទឹកដែលចេញអំពីអណ្តូងនោះ ) មុខជាប្រកបដោយក្លិនភក់មិន ខាន ។ បុគ្គលត្រូវសេពគប់ចំពោះតែជនដែលជ្រះថ្លា ត្រូវវៀរចាកជនដែល មិនជ្រះថ្លា ត្រូវចូលទៅអង្គុយជិតជនដែលជ្រះថ្លា ដូចជាបុគ្គលត្រូវការដោយ ទឹក ( ចូលទៅរក ) អន្លង់ទឹក ដូច្នោះ ។ បុគ្គលគួរគប់រកបុរសដែលគប់រក ( ខ្លួន ) មិនគួរគប់រកបុរសដែលមិនគប់រក ( ខ្លួន ) ទេ បុគ្គលណា មិន គប់រកបុគ្គលដែលគប់រក ( ខ្លួន ) បុគ្គលនោះ ឈ្មោះថា កាន់ធ