អដ្ឋកថា សោណកជាតកទី ១
[ ៦៦-៨៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ នេក្ខម្មបារមី ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កស្ស សុត្វា សតំ ទម្មិ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ក្នុងកាលនោះ ព្រះមានព្រះភាគ ទ្រង់គង់កណ្តាល នៃភិក្ខុទាំងឡាយ ដែលកំពុងពណ៌នាដល់នេក្ខម្មបារមី ក្នុងធម្មសភា ត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ តថាគតចេញមហាភិន្រេស្កមណ៍តែក្នុងកាលឥឡូវនេះ ក៏មិនមែន សូម្បីក្នុងកាលមុន តថាគតក៏បានចេញមហាភិន្រេស្កមណ៍ហើយ ដូចគ្នា ដូច្នេះហើយ ទើបទ្រង់នាំអតីតនិទានមកត្រាស់ថា ក្នុងអតីតកាលស្តេចផែនដីនៃដែនមគធៈ ទ្រង់សោយរាជសម្បត្តិក្នុងក្រុង រាជគ្រឹះ ព្រះពោធិសត្វកើតក្នុងព្រះឧទររបស់អគ្គមហេសី នៃស្តេចផែនដី អង្គនោះ ។ ក្នុងថ្ងៃថ្វាយព្រះនាមព្រះជនកនិងព្រះជននី បានថ្វាយព្រះនាមព្រះ ឱរសនោះថា អរិន្ទមកុមារ ។ បុត្តរបស់បុរោហិតក៏បានប្រសូតក្នុងថ្ងៃដែលព្រះរាជ កុមារនោះប្រសូតហើយដូចគ្នា ពុកម្តាយ បានដាក់ឈ្មោះកូននោះថា សោណកកុមារ ។ ព្រះរាជកុមារនិងកុមារទាំង ២ នោះ ចម្រើនវ័យដូចគ្នា កាលចម្រើនវ័យហើយ ជាអ្នកមានរូបស្អាត ជាអ្នកពិសេសដោយរូប បាន ទៅកាន់នគរតក្កសិលា រៀនសិល្ប៍ស្រាស្តរហូតចប់ ហើយចេញអំពីនគរ តក្កសិលានោះ នាំគ្នាគិតថា យើងទាំង ២ នឹងសិក្សាឲ្យចេះដល់សិប្បៈក្នុង លទ្ធិទាំងអស់ និងប្រទេសជាទីត្រាច់ទៅ ដូច្នេះហើយ ទើបនាំគ្នាចារិកទៅ ដោយលំដាប់ រហូតដល់ក្រុងពារាណសី ស្នាក់នៅក្នុងព្រះរាជឧទ្យាន លុះ ថ្ងៃស្អែកឡើង ទើបនាំគ្នាចូលទៅកាន់ព្រះនគរ ។ ក្នុងថ្ងៃនោះ មនុស្សពួកខ្លះ នាំគ្នាគិតថា ពួកយើងនឹងធ្វើទីសូធ្យមន្តរបស់ព្រាហ្មណ៍ ទើបរៀបចំបាយាស ក្រាលសេនាសនៈ ឃើញកុមារទាំង ២ នោះដើរម