មហាហំសជាតកទី ២

ក្បាលទី 50 · ទំព័រ 659

( រាជហង្សពោលថា ) ហង្សទាំងឡាយនេះ ត្រូវភ័យ គំរាមហើយ នាំគ្នាហើរទៅ ម្នាលសុមុខៈ អ្នកមានស្បែកដូចមាស មាន សម្បុរដូចមាស អ្នកចូរហើរទៅតាមប្រាថ្នាចុះ ។ ពួកបក្សីជាញាតិ បានលះ ចោលនូវយើង ដែលលុះអំណាចនៃអន្ទាក់តែម្នាក់ឯង មិនអាល័យហើរទៅ អ្នកក្រាញនៅតែម្នាក់ឯងដូចម្តេច ។ ម្នាលអ្នកដ៏ប្រសើរជាងពួកបក្សី អ្នុក ចូរហើរទៅចុះ ព្រោះថា ភាពជាសម្លាញ់នឹងយើងដែលជាប់ចំណង មិន មានទេ អ្នកកុំធ្វើខ្លួនឲ្យសាបសូន្យចាកសេចក្តីសុខឡើយ ម្នាលសុមុខៈ អ្នកចូរ ហើរទៅតាមប្រាថ្នាចុះ ។ ( ហង្សសេនាបតីឈ្មោះសុមុខៈពោលថា ) បពិត្រព្រះបាទ ធតរដ្ឋៈ ទូលព្រះបង្គំជាខ្ញុំ សូម្បីសេចក្តីទុក្ខគ្របសង្កត់ហើយ ក៏មិនគប្បីលះ ចោលព្រះអង្គ ជីវិតឬសេចក្តីស្លាប់របស់ទូលព្រះបង្គំជាខ្ញុំនឹងមានជាមួយ ព្រះអង្គ ។ បពិត្រព្រះបាទធតរដ្ឋៈ ទូលព្រះបង្គំជាខ្ញុំ សូម្បីសេចក្តីទុក្ខគ្រប សង្កត់ហើយ ក៏មិនគប្បីលះចោលព្រះអង្គ ទាំងព្រះអង្គក៏មិនគួរប្រកបទូលព្រះ បង្គំជាខ្ញុំ ក្នុងអំពើមិនប្រសើរទេ ។ ទូលព្រះបង្គំជាខ្ញុំ ជាកុមារមានវ័យ ស្មើគ្នា ជាសម្លាញ់នឹងព្រះអង្គ ឋិតនៅក្នុងអំណាចចិត្តរបស់ព្រះអង្គ ដែល ជាចិត្តប្រព្រឹត្តទៅដោយប្រពៃ បពិត្រព្រះអង្គដ៏ប្រសើរខ្ពង់ខ្ពស់ជាងពួកនៃ ហង្ស ទូលព្រះបង្គំជាខ្ញុំ ប្រាកដជាសេនាបតីរបស់ព្រះអង្គ លុះទូលព្រះបង្គំ ជាខ្ញុំហើរទៅអំពីទីនេះ នឹងថ្លែងសេចក្តីក្នុងកណ្តាលញាតិ ដោយប្រការដូចម្តេច បពិត្រព្រះអង្គដ៏ប្រសើរជាងពួកបក្សី ទូលព្រះបង្គំ លះចោលព្រះអង្គហើយ