អដ្ឋកថា មហាហំសជាតកទី ២
[ ១៩៩-២៤៨ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ការលះបង់ជីវិតរបស់ព្រះអានន្ទត្ថេរនោះឯង ត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា ឯតេ ហំសា បក្កមន្តិ ដូច្នេះជាដើម ។ ចំណែករឿង ដូចគ្នានឹងរឿងដែលពោលមកហើយនោះឯង ។ ក្នុងថ្ងៃ មួយ ពួកភិក្ខុសន្ទនាគ្នាក្នុងធម្មសភាថា នែអាវុសោទាំងឡាយ ព្រះអានន្ទដ៏មាន អាយុ លះបង់ជីវិតដើម្បីជាប្រយោជន៍ដល់ព្រះតថាគត ធ្វើកិច្ចដែលអ្នកដទៃ ធ្វើបានដោយកំបាក លោកឃើញដំរីនាឡាគិរីហើយ សូម្បីត្រូវព្រះសាស្តា ឃាត់អស់វារៈ ៣ ដង ក៏មិនព្រមត្រឡប់ឡើយ គួរសរសើរព្រះអានន្ទត្ថេរ លោកធ្វើកិច្ចដែលអ្នកដទៃធ្វើបានដោយក្រហ្ន៎ ។ ព្រះសាស្តាទ្រង់ព្រះតម្រិះថា វាចាសរសើរគុណរបស់អានន្ទកំពុងប្រព្រឹត្តទៅ តថាគតគួរទៅក្នុងទីនោះ ទើប យាងចេញអំពីព្រះគន្ធកុដិមក ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នក អង្គុយសន្ទនាគ្នាដោយរឿងអ្វីអម្បាញ់មិញនេះ កាលភិក្ខុទាំងនោះក្រាបទូលឲ្យ ទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន អានន្ទកើតហើយ ក្នុងកំណើតសត្វតិរច្ឆាន ក៏សុខចិត្តលះបង់ជីវិតរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់តថាគតហើយដូចគ្នាដូច្នេះ ហើយទើបតុណ្ហីភាព កាល ភិក្ខុទាំងឡាយអារាធនា ទើបទ្រង់នាំអតីតនិទានមកត្រាស់ថា ក្នុងអអតីតកាល ក្នុងនគរពារាណសី ព្រះបាទពារាណសីទ្រង់ព្រះនាមថា