កុណាលជាតកទី ៤

ក្បាលទី 50 · ទំព័រ 822

ហេមវន្តប្រទេស ដែលគេតែងពោលយ៉ាងនេះ តែងឮយ៉ាង នេះ មានសេចក្តីដំណាលថា បក្សីកុណាល ( តាវៅ ) មានសម្បុរដ៏វិចិត្រ ក្រៃលែង មានស្លាបជាគ្រឿងបិទបាំងដ៏វិចិត្រក្រៃលែង តែងនៅអាស្រ័យក្នុង ដងព្រៃជាទីរីករាយ មានសភាពយ៉ាងនេះ ជាប្រទេសទ្រទ្រង់នូវធរណីប្រកបដោយ ឱសថគ្រប់យ៉ាង រយោងរយានដោយចង្កោមផ្កាជាច្រើន ជាប្រទេស ជាទី ចរទៅមករឿយៗនៃដំរី គោ ក្របី ប្រើសមាស ចាមរី ក្តាន់ រមាស ខ្ទីង សីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កែព្រៃ ខ្លារខិន ភេ ឈ្លូស ខ្លាត្រី ទន្សាយ រមាំង ជាទីអាស្រ័យនៅនៃហ្វូងដំរីតូចៗ និងដំរីធំ និងមេដំរី ក្នុងនាគត្រកូល ដ៏ដេរ ដាសជាទីអាស្រ័យនៅនៃខ្លាឃ្មុំ ស្វាសរភៈ ម្រឹគទ្រាយ ក្តាន់បុរិសាលុ ( យក្ខិនីមានមុខដូចសេះ ) កិន្នរ យក្ខ អារក្សទឹក ជាព្រៃដ៏ដេរដាសដោយពួកឈើ ជាច្រើនយ៉ាង គឺឈើមានផ្កាក្រពុំ ឈើមានត្រួយលាស់រហង់ សឹងដ៏ខៀវខារ ដោយហ្វូងបក្សីជាច្រើន គឺសត្វអក លលកទ្រាំង ហត្ថិលិង្គៈ ក្ងោក ទីទុយ បោលតោក ចាប កុកក្រក សម្បកត្រពាំង ករវិក ជាប្រទេសដ៏ប្រដាប់ដោយ វត្ថុជាទីត្រេកអរច្រើនយ៉ាង គឺថ្មមនោសិលាមានពណ៌ខៀវ ដូចផ្កាអញ្ជ័ន ជាតិហិង្គុល មាស ប្រាក់ មាសស្រួយ និងលោហធាតុជាច្រើនយ៉ាង ។ បក្សី តាវៅនោះឯង មានបក្សីញីចំនួន ៣៥០០ សុទ្ធតែបក្សីជំទង់ចាំបម្រើ ។ មាន សេចក្តីដំណាលថា គ្រានោះ បក្សីញីជំទង់ពីរ ពាំមែកឈើដោយចំពុះ ឲ្យ បក្សីតាវៅឈ្មោលនោះទំត្រង់កណ្តាលមែកឈើ ហើរឡើងទៅ ដោយគិតថា សូមកុំឲ្យមានសេចក្តីលំបាកក្នុងផ្លូវឆ្ងាយ បៀតបៀនបក្សីតាវៅឈ្មោលនោះ