អដ្ឋកថា កុណាលជាតកទី ៤
[ ២៩៦-៣១៤ ] ព្រះសាស្តា កាលគង់នៅត្រង់មាត់ស្រះឈ្មោះ កុណាល ទ្រង់ប្រារព្ធភិក្ខុ ៥០០ រូប ដែលត្រូវសេចក្តីអផ្សុកបៀតបៀនចង់សឹក ហើយត្រ ាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឯវមក្ខាយតិ ដូច្នេះជាដើម ។ លំដាប់រឿងក្នុងកុណាលជាតកនោះ មានសេចក្តីដូច្នេះថា បានឮមកថា ក្នុងចន្លោះនគរកបិលពស្តុនិងនគរកោលិយៈទាំង ២ នោះ មានស្ទឹងមួយខ្សែ ឈ្មោះរោហិណី ហូរកាត់មក អ្នកសាកិយៈនិងអ្នកកោលិយៈ ក៏ធ្វើទំនប់ទប់ ទឹកនោះរួមគ្នា ហើយសាបព្រោះ ។ សម័យមួយ ក្នុងដើមខែជេស្ឋ សន្ទូង ទាំងឡាយក៏ស្វិតស្រពោន ពួកកម្មកររបស់ពួកអ្នកនគរទាំង ២ ក៏ប្រជុំគ្នា បណ្តាកម្មករទាំង ២ នគរនោះ ពួកកម្មករអ្នកកោលិយៈពោលឡើងថា ទឹក ដែលទប់នេះ បើបង្ហូរចូលស្រែទាំងសងខាង ក៏មិនគ្រប់គ្រាន់សម្រាប់សន្ទូង របស់ពួកយើងនិងពួកលោក សន្ទូងរបស់ពួកយើង នឹងសម្រេចព្រោះទឹក តែម្តងបុណ្ណោះ សូមពួកលោកឲ្យទឹកនេះដល់ពួកយើងចុះ សូម្បីពួកកម្មករ អ្នកនគរលបិលពស្តុក៏ពោលថា កាលពួកលោកបានស្រូវដាក់ពេញជង្រុក ហើយពួកយើងមិនអាចកាន់យកមាស ប្រាក់ នីល មណី សំរឹទ្ធ រែកល្អី បាវ ជាដើម ដើរទៅសុំទិញតាមទ្វារផ្ទះរបស់លោកបានទេ ឯសន្ទូងរបស់ពួកយើង ក៏សម្រេចព្រោះទឹកតែម្តងបុណ្ណោះដូចគ្នា សូមពួកលោកឲ្យទឹកនេះដល់ពួកយើង ចុះ ។ ជនទាំង ២ ពួក ក៏ដំឡើងសំឡេងដាក់គ្នាថា ពួកយើងនឹងមិន ឲ្យ ពួកយើងនឹងមិនឲ្យ ដូច្នេះ កាលនិយាយគ្នាច្រើនឡើងៗយ៉ាងនេះ កម្មករ ម្នាក់ក្រោកឡើង វាយកម្មករម្នាក់ កម្មករដែលត្រូវវាយនោះ ក៏វាយអ្នកដទៃ បន្តៗ ឯអ្នកដែលវាយតប់គ្នាយ៉ាងនេះ ក៏កើតជម្លោះទាស់ទែងគ្នានៃជាតិក្នុង រាជត្រកូល ពួកកម្មករអ្នកកោលិយៈពោលថា ពួកអា ចូរនាំក្មេងៗសាកិយៈ ដែលនៅក្នុងនគរកបិលពស្តុទ