អដ្ឋកថា មហាសុតសោមជាតកទី ៥

ក្បាលទី 50 · ទំព័រ 975

[ ៣១៥-៣៩៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ អង្គុលិមាលត្ថេរ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កស្មា តុវំ រសក ឯទិសានិ ដូច្នេះជាដើម ។ ការកើតនិងការចេញបួសរបស់អង្គុលិមាលត្ថេរនោះ បណ្ឌិតគប្បីជ្រាប ពិស្តារតាមន័យ ដែលព្រះអដ្ឋកថាចារ្យពោលទុកហើយ ក្នុងអដ្ឋកថាអង្គុលិមាលសូត្រ រឿងនេះបានពោលតាំងអំពីអង្គុលិមាលត្ថេរនោះ បានធ្វើនូវសួស្តី ដល់ស្រីដែលមានគភ៌ ដោយសច្ចវាចា ចាប់តាំងពីនោះមក ក៏បានអាហារ ដោយស្រួល ចម្រើននូវវិវេក ក្នុងកាលតមក បានសម្រេចអរហត្តជាព្រះអរហន្ត មានឈ្មោះប្រាកដ ដែលរាប់បញ្ចូលក្នុងអសីតិមហាសាវ័ក ។ ក្នុង កាលនោះ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងធម្មសភាថា នែអាវុសោទាំងឡាយ គួរ អស្ចារ្យពិតហ្ន៎ ព្រះសាស្តាទ្រង់ទូន្មានអង្គុលិមាលដែលជាមហាចោរ មានបាត ដៃប្រឡាក់ដោយឈាម សាហាវបែបនោះ ដោយមិនចាំបាច់ប្រើដំបង ឬសស្រ្តា ធ្វើឲ្យអស់ព្យសន៍បាន ទ្រង់ធ្វើកិច្ចដែលធ្វើបានដោយក្រ ធម្មតាព្រះពុទ្ធទាំងឡាយ រមែងជាអ្នកធ្វើកិច្ចដែលធ្វើបានលំបាកក្រៃលែង ព្រះសាស្តាគង់នៅក្នុង ព្រះគន្ធកុដិ ទ្រង់បានស្តាប់ពាក្យរបស់ភិក្ខុទាំងនោះ ដោយទិព្វសោត ក៏ ទ្រង់ជ្រាបថា បើតថាគតទៅក្នុងកាលឥឡូវនេះ នឹងមានឧបការៈច្រើន ធម្មទេសនា នឹងប្រព្រឹត្តទៅយ៉ាងធំ ដូច្នេះ ទើបទ្រង់យាងចេញអំពីព្រះគន្ធកុដិទៅកាន់ ធម្មសភាដោយពុទ្ធលីលា មិនមានអ្វីប្រៀប គង់លើអាសនៈដ៏ប្រសើរ ដែលពួកភិក្ខុរេបោចំថ្វាយ ហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់ មិញនេះ ពួកអ្នកសន្ទនាគ្នាដោយរឿងអ្វី កាលពួកភិក្ខុក្រាបទូលឲ្យទ្រង់ជ្រាប ថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតបា