តេមិយជាតកទី ១
សុត្តន្តបិដក ខុទ្ទកនិកាយ ( ទេវតាពោលថា ) អ្នកកុំប្រកាសនូវភាពជាអ្នកប្រាជ ចូរឲ្យជនទាំងពួងដឹងថាជាមនុស្សល្ងង់ ជនទាំងអស់ ចូរមើលងាយ អ្នកចុះ សេចក្តីចម្រើននឹងមានដល់អ្នក ដោយវិធីយ៉ាងនេះ ។ ( ព្រះមហាសត្វត្រាស់ថា ) បពិត្រទេវតា អ្នកនិយាយ ពាក្យណានឹងខ្ញុំ ខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នកនោះ បពិត្រទេវតា អ្នក ឈ្មោះថា ប្រាថ្នានូវសេចក្តីចម្រើនដល់ខ្ញុំ បពិត្រទេវតា អ្នក ឈ្មោះថា ប្រាថ្នានូវប្រយោជន៍ ( ដល់ខ្ញុំ ) ។ ( ព្រះមហាសត្វ ) នែនាយសារថី អ្នកប្រញាប់ប្រញាល់ ជីករណ្តៅ តើព្រោះហេតុអ្វី ម្នាលសម្លាញ់ អ្នកដែលខ្ញុំសួរហើយ ចូរប្រាប់មកចុះ អ្នកនឹងធ្វើនូវអ្វីដោយរណ្តៅ ។ ( នាយសារថី ) ព្រះរាជបុត្តកើតមកហើយ គផង ខ្វិន ផង ដូចជាឥតចិត្ត ឯខ្ញុំនោះ ព្រះរាជាទ្រង់ត្រាស់ប្រើមកហើយថា អ្នកត្រូវជីកកប់កូនអញក្នុងព្រៃចុះ ។ ( ព្រះមហាសត្វ ) ខ្ញុំមិនថ្លង់ មិនគ មិនខ្វិនទេ មិនមែន វិកលវិការទេ នែនាយសារថី បើអ្នកកប់ខ្ញុំក្នុងព្រៃ អ្នក ឈ្មោះថា ធ្វើខុសធម៌ អ្នកចូរមើលភ្លៅ និងដើមដៃខ្ញុំ ទាំងចូរស្តាប់សម្តីខ្ញុំ នែនាយសារថី បើអ្នកកប់ខ្ញុំក្នុងព្រៃ អ្នកឈ្មោះថាធ្វើខុសធម៌ ។ ( នាយសារថី ) អ្នកជាទេវតា ឬជាគន្ធព្វ ឬក៏ជាបុរិន្ទទសក្កទេវរាជ អ្នកជាអ្វី ទាំងជាកូនអ្នកណា យើងនឹងស្គាល់អ្នក បាន ដោយប្រការដូចម្តេច ។ ( ព្រះមហាសត្វ ) ខ្ញុំមិនមែនជាទេវតា មិនមែនជាគន្ធព្វ មិនមែនជាបុរិន្ទទសក្កទេវរាជទេ អ្នកកប់បុគ្គលណាក្នុងរណ្តៅ បុគ្គលនោះ គឺខ្ញុំជាកូនរបស់ព្រះបាទកាសិកៈ អ្នករស់នៅដោយ ស្រួល ( ព្រោះអាស្រ័យ ) នូវព្រះរាជាណា ខ្ញុំជាកូនរបស់ ព្រះរាជានោះ នែនាយសារថី បើអ្នកនឹងកប់ខ្ញុំក្នុងព្រៃ អ្ន