អដ្ឋកថា មហាជនកជាតកទី ២
[ ១-៤៨ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ នេក្ខម្មបារមី ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា មា បណ្ឌិច្ចយំ វិភាវយ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយសន្ទនាគ្នាក្នុងធម្មសភាព ណ៌នាពីនេក្ខម្មបារមីរបស់ព្រះដ៏មានព្រះភាគ ព្រះសាស្តាទ្រង់ស្តាប់រឿងនោះ ដោយទិព្វសោត យាងចេញអំពីព្រះគន្ធកុដិ មកកាន់ធម្មសភា ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អំបាញ់មិញនេះ ពួកអ្នកទាំងឡាយប្រជុំចរចាគ្នាដល់ រឿងអ្វីហ្ន៎ កាលភិក្ខុទាំងនោះក្រាបទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គ ដោយ រឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមានបារមីចាស់ក្លា ហើយ លះរាជសម្បត្តិចេញ ដើម្បីស្វែងរកគុណធំក្នុងឥឡូវនេះ មិនជា អស្ចារ្យឡើយ ក្នុងកាលមុន ញាណមិនទាន់ចាស់ក្លា តថាគតកំពុងបំពេញ បារមី បានលះនូវរាជសម្បត្តិច េញដើម្បីគុណដ៏ក្រៃលែងនោះ ទើបគួរ អស្ចារ្យ ត្រាស់ដូច្នេះហើយ ទ្រង់ក៏តុណ្ហីភាព ភិក្ខុទាំងនោះ បានក្រាបទូល អារាធនាឲ្យទ្រង់និទានរឿងនោះ ទើបទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅ