អដ្ឋកថា សុវណ្ណសាមជាតកទី ៣

ក្បាលទី 51 · ទំព័រ 22

ស្រី ស្នំទាំងនោះធ្វើកិច្ច មានអង្វរ និងទំនុកបម្រុងទេវតាទាំងឡាយ មានព្រះចន្ទ ជាដើម សូម្បីប្រាថ្នា ក៏មិនបានឱរស ឬធីតាឡើយ ។ ចំណែកអគ្គមហេសីរបស់ព្រះបាទកាសិករាជ ជាបុត្រីរបស់ស្តេចមទ្ទរាជ ព្រះនាមចន្ទាទេវី ជាអ្នកសម្បូរដោយសីលាចារវត្ត ព្រះរាជាទ្រង់មានព្រះ តម្រាស់ថា នែនាងដ៏ចម្រើន សូម្បីនាងក៏ចូរប្រាថ្នាព្រះឱរស ព្រះទេវីបានស្តាប់ ព្រះតម្រាស់របស់ព្រះស្វាមីហើយ ព្រះនាងទូលទទួលថា សាធុ ហើយទើប សមាទានឧបោសថ ក្នុងថ្ងៃ ១៥ កើត ដោះនូវអាភរណៈសព្វយ៉ាង ផ្ទំលើ គ្រែតូច ព្រះនាងអាវជ្ជនាការដល់សីលរបស់ព្រះនាង បានធ្វើសច្ចកិរិយាថា បើខ្ញុំរក្សាសីលមិនដាច់ សូមព្រះរាជបុត្រកើតឡើងដោយសច្ចវាចានេះ ។