អដ្ឋកថា នេមិរាជជាតកទី ៤

ក្បាលទី 51 · ទំព័រ 23

អាសនៈរបស់សក្កទេវរាជ ក៏សម្តែងអាការក្តៅ ។ សក្កទេវរាជ កាលទ្រង់ អាវជ្ជនាការ ក៏ទ្រង់ជ្រាបហេតុនោះថា ព្រះនាងចន្ទាទេវីប្រាថ្នាឱរស អញនឹង ឲ្យឱរសដល់ព្រះនាង ហើយទ្រង់ពិចារណាដល់ឱរស ដែលសមគួរដល់ព្រះនាង ទ្រង់ឃើញព្រះពោធិសត្វ ។ កាលនោះ ព្រះពោធិសត្វគ្រងរាជសម្បត្តិក ្នុងក្រុងពារាណសីបាន ២០ ឆ្នាំ ទ្រង់ចុតិអំពីមនុស្សលោកនោះ ទៅកើតក្នុង ឧស្សទនរក សោយទុក្ខក្នុងនរកនោះ អស់ ៨ ម៉ឺនឆ្នាំ ឃ្លាតចាកនរកនោះ កើតក្នុងឋានតាវត្តិង្ស តាំងនៅក្នុងតាវត្តិង្សនោះដរាបដល់អស់អាយុ ឃ្លាតចាក តាវត្តិង្សនោះ បំណងនឹងទៅកាន់ទេវលោកជាន់ខ្ពស់ កាលនោះ សក្កទេវរាជ បានទៅកាន់សម្នាក់របស់ព្រះពោធិសត្វ ត្រាស់ថា បពិត្រលោកនិរទុក្ខ កាល អ្នកកើតក្នុងមនុស្សលោក បារមីទាំងឡាយរបស់អ្នកនឹងពេញបរិបូណ៌ សេចក្តី ចម្រើននឹងមានដល់អ្នក និងដល់ព្រះជនក ព្រះជននីរបស់អ្នក ព្រោះថា អគ្គមហេសីរបស់ព្រះបាទកាសិករាជ ព្រះនាមចន្ទាទេវីប្រាថ្នាឱរស ចូរអ្នក កើតក្នុងព្រះគភ៌របស់ព្រះនាងនោះ ហើយសក្កទេវរាជទ្រង់កាន់យកនូវប្តេជ្ញា របស់ព្រះពោធិសត្វនោះ និងរបស់ទេវបុត្រទាំងឡាយ ប្រមាណ ៥០០ អង្គ ដែលនឹងចុតិ ហើយយាងត្រឡប់ទៅកាន់ទីប្រថាប់របស់ព្រះអង្គនោះឯង ព្រះ ពោធិសត្វនោះ ទទួលពាក្យថា សាធុ ហើយចុតិ មួយអន្លើដោយទេវបុត្រ ៥០០ អង្គ ឯខ្លួនព្រះអង្គ បដិសន្ធិក្នុងគភ៌របស់ព្រះនាងចន្ទាទេវី ចំណែក ទេវបុត្រ ៥០០ អង្គក្រៅអំពីនេះ បានបដិសន្ធិក្នុងគភ៌របស់ភរិយាអមាត្យ ទាំងឡាយ ។