អដ្ឋកថា មហោសធជាតកទី ៥

ក្បាលទី 51 · ទំព័រ 24

ដោយកែវវជិរៈ ព្រះនាងជ្រាបថា តាំងព្រះគភ៌ ទើបក្រាបទូលដល់ព្រះរាជា ព្រះរាជាទ្រង់ជ្រាបដូច្នោះ ទើបបានព្រះរាជទានគព្ភបរិហារដល់ព្រះនាង ។ ព្រះនាងទ្រង់គភ៌គ្រប់កំណត់ហើយ ក៏ប្រសូតព្រះឱរសដែលសម្បូរដោយបុញ្ញលក្ខណៈដ៏ឧត្តម ភរិយារបស់អមាត្យទាំងឡាយ ក៏ប្រសូតកុមារ ៥០០ ក្នុង ផ្ទះអមាត្យ ក្នុងថ្ងៃនោះដូចគ្នា ខណៈនោះ ព្រះរាជាប្រថាប់នៅក្នុងទីដែលទ្រង់ ចេញ ចោមរោមទៅដោយពួកអមាត្យរាជបរិពារ ។