ភូរិទត្តជាតកទី ៦

ក្បាលទី 51 · ទំព័រ 24

លំដាប់នោះ ភ្នាក់ងារ ទាំងឡាយក្រាបទូលឲ្យទ្រង់ជ្រាបថា ព្រះរាជឱរសរបស់ទ្រង់ប្រសូតហើយ ។ ព្រះបាទកាសិករាជ ទ្រង់បានស្តាប់ពាក្យរបស់ភ្នាក់ងារទាំងនោះ ទ្រង់មាននូវ សេចក្តីស្រឡាញ់ក្នុងឱរសជាដំបូងកើតឡើង មុតព្រះឆវីធ្លុះរហូតដល់ខួរក្នុង ឆ្អឹង តាំងនៅ កើតបីតិជ្រួតជ្រាបក្នុងព្រះសរីរៈ សូម្បីហទយៈរបស់អមាត្យ រាជបរិវារទាំងឡាយ ក៏ត្រជាក់ត្រជុំគ្រប់គ្នា ។ ព្រះរាជាត្រាស់សួរពួកអមាត្យ ថា អ្នកទាំងឡាយ ត្រេកអរឬ កាលកូនប្រុសរបស់យើងកើត អមាត្យទាំងនោះ ក្រាបទូលថា ទ្រង់ត្រាស់ថ្វីព្រះអង្គ កាលមុន ពួកទូលបង្គំឥតទីពឹង ឥឡូវនេះ ពួកទូលបង្គំមានទីពឹង បាននូវម្ចាស់ហើយ ។ ព្រះបាទកាសិករាជ ទ្រង់បានស្តាប់ពាក្យរបស់ពួកអមាត្យ ក៏កើតបីតិសោមនស្ស ទើបត្រាស់ហៅ គុត្តមហាសេនាបតីមកត្រាស់ថា នែគុត្តមហាសេនាបតីដ៏ចម្រើន កូនប្រុស របស់យើងគួរបានបរិវារ ចូរអ្នកទៅពិនិត្យមើលថា ក្នុងផ្ទះអមាត្យមានទារក កើតក្នុងថ្ងៃនេះបុន្មាន មហាសេនាបតីទទួលព្រះរាជបញ្ជាហើយ ទៅពិនិត្យ មើល ឃើញទារកក្នុងផ្ទះរបស់អមាត្យ ៥០០ នាក់ ទើបក្រាបទូលឲ្យទ្រង់