អដ្ឋកថា ភូរិទត្តជាតកទី ៦
ជ្រាប ព្រះរាជាបានស្តាប់ពាក្យអមាត្យទាំងនោះ ក៏កើតបីតិ ត្រាស់ឲ្យព្រះរាជ ទានគ្រឿងប្រដាប់សម្រាប់កុមារដល់ទារកទាំង ៥០០ និងឲ្យព្រះរាជទាន ស្រីស្នំ ៥០០ នាក់ តែសម្រាប់ព្រះមហាសត្វ ព្រះរាជទានស្រីស្នំ ៦៤ នាក់ សុទ្ធតែជាស្រីដែលមិនមានទោស មានខ្ពស់ពេកជាដើម ដោះមិនសណ្តាយ ទឹកដោះមានរសផ្អែម ។ សួរថា ព្រោះហេតុអ្វី ទើបវៀរស្រីស្នំដែលមាន ទោសបែបនោះ ឆ្លើយថា ព្រោះកាលទារកអង្គុយបៅដោះ ស្ត្រីដែលខ្ពស់ ពេក ទារកនឹងដកកវែងទៅ កាលទារកអង្គុយបៅដ្រោះស្តីដែលទាបពេក ក របស់ទារកនឹងរួញខ្លី កាលទារកនោះបៅដ្រោះស្តីដែលស្គមពេក ជើងទាំង ពីររបស់ទារកនោះ នឹងរួមចូលគ្នា បើទារកអង្គុយបៅដ្រោះស្តីដែលធាត់ពេក ជើងទាំងពីររបស់ទារកនឹងកន្ធែក ស្ត្រីដែលមានសម្បុរខ្មៅពេក ទឹកដោះ ត្រជាក់ពេក ស្ត្រីដែលមានសម្បុរសពេក ទឹកដោះក្តៅខ្លាំង កាលទារក បៅដ្រោះស្តីដែលមានដោះសណ្តាយ ច្រមុះនឹងក្រពឹត ស្ត្រីដែលកើតរោគហឺត មានទឹកដោះជូរពេក ស្ត្រីដែលកើតរោគរីងរៃ ទឹកដោះនឹងមានរសវិការ ផ្សេងៗ មានហឹរជាដើម ព្រោះហេតុនោះ ព្រះបាទកាសិករាជទ្រង់វៀរទោស ទាំងពួងទាំងនោះ ព្រះរាជទានស្រីស្នំ ៦៤ នាក់ ដែលវៀរចាកទោស មាន ខ្ពស់ពេកជាដើម ដោះមិនសណ្តាយ ទឹកដោះមានរសផ្អែម ទ្រង់ធ្វើសក្ការៈធំ បានព្រះរាជទានពរដល់ព្រះនាងចន្ទាទេវី ព្រះនាងទទួលពរហើយ ថ្វាយទុក សិន ។ ក្នុងថ្ងៃថ្វាយព្រះនាមព្រះពោធិសត្វ ព្រះបាទកាសិករាជ ទ្រង់ធ្វើ សក្ការៈច្រើនដល់ពួកព្រាហ្មណ៍ដែលចេះលក្ខណព្យាករណ៍ ហើយត្រាស់សួរ ដល់អន្តរាយរបស់ព្រះមហាសត្វ ព្រាហ្មណ៍ចេះលក្ខណព្យាករណ៍ទាំងនោះ