មហានារទកស្សបជាតកទី ៨

ក្បាលទី 52 · ទំព័រ 2

( អភិសម្ពុទ្ធគាថា ) ព្រះរាជារបស់ពួកជនអ្នកនៅក្នុងដែន វិទេហៈជាក្សត្រទ្រង់ព្រះនាមអង្គតិ មានយានច្រើន មានទ្រព្យច្រើន មាន ពួកពលមិនមានទីបំផុត ។ នៅពេលបឋមយាមដែលមិនទាន់កន្លងនៃរាត្រី ជាគម្រប់ ១៥ ជាទីបំផុតនៃខែភ្លៀង ៤ ខែ ជាទីរីកនៃផ្កាកុមុទ ព្រះអង្គទ្រង់ ប្រជុំអមាត្យទាំងឡាយជាបណ្ឌិតបរិបូណ៌ដោយការស្តាប់ ជាអ្នកញញឹមមុន និយាយ ជាអ្នកមានប្រាជ្ញាឈ្មោះវិជយៈ ១ ឈ្មោះសុនាមៈ ១ និងសេនាបតី ឈ្មោះអលាតៈ ១ ។ ព្រះបាទវិទេហៈ ទ្រង់សួរអមាត្យនោះជាលំដាប់ថា អ្នក ទាំងឡាយចូរពោលតាមសេចក្តីពេញចិត្តផ្សេងៗគ្នា ថ្ងៃនេះជារាត្រីជាទីបំផុត នៃខែភ្លៀង ៤ ខែ ជាទីរីកនៃផ្កាកុមុទ មណ្ឌលព្រះចន្ទដ៏សកម្ចាត់បង់ងងឹត ថ្ងៃ នេះយើងទាំងឡាយ នឹងនៅដោយសេចក្តីត្រេកអរដូចម្តេចក្នុងរាត្រីរដូវនេះ ។ លំដាប់នោះសេនាបតីរបស់ព្រះរាជាឈ្មោះអលាតៈបានក្រាប ទូលដូច្នេះថា យើងខ្ញុំនឹងចាត់ចែងយាន ពលនិងសេនាទាំងអស់ដែលមាន ចិត្តរីករាយហើយ ។ បពិត្រព្រះសម្មតិទេព យើងខ្ញុំមានពួកពលមិនមានទីបំផុត នឹងចេញទៅដើម្បីច្បាំង ពួកព្រះរាជាណាមិនមកចុះអំណាច យើងនឹង នាំចូលមកចុះអំណាចព្រះអង្គ នេះជាសេចក្តីយល់ផ្ទាល់ខ្លួន របស់ទូលព្រះបង្គំ ជាខ្ញុំ ពួកទូលព្រះបង្គំជាខ្ញុំនឹងផ្ចាញ់សត្រូវដែលមិនទាន់ផ្ចាញ់ ។ ( បពិត្រ ព្រះសម្មតិទេព សូមព្រះអង្គត្រេកអរក្នុងចម្បាំង នេះជាសេចក្តីចូលចិត្តរបស់ ទូលព្រះបង្គំជាខ្ញុំ ) ។ អាមាត្យឈ្មោះសុនាមៈ បានស្តាប់ពាក្យអលាតសេនាបតី ហើយក៏ក្រាបទូលដូច្នេះថា បពិត្រមហារាជ ពួកសត្រូវទាំងអស់មកចុះអំណាច ព្រះអង្គស្រាប់ហើយតើ ។ ពួកសត្រូវមានគ្រឿងស្រស្តាដាក់ចុះហើយ តែង ប្រព្រឹត្តបន្ទន់បន្ទាប មហោស្រពដ៏ឧត្តមនឹងម