វិធុរជាតកទី ៩

ក្បាលទី 52 · ទំព័រ 113

( វរុណនាគរាជសួរថា ) នាងមានសម្បុរលឿង ស្គាំងស្គម មាន កម្លាំងតិច ពីដើមរូបសម្បុររបស់នាងមិនមែនបែបនេះទេ ម្នាលនាងវិមលា ខ្ញុំសួរហើយ នាងចូរប្រាប់ តើវេទនាក្នុងសរីរៈរបស់នាងដូចម្តេច ។ ( នាងវិមលាទូលថា ) បពិត្រព្រះអង្គជាធំជាងនាគជន ទំនៀម របស់ស្ត្រីទាំងឡាយក្នុងពួកមនុស្ស ( ដែលមានគភ៌ ) គេហៅថា ចំណង់ប្លែក បពិត្រព្រះអង្គជាកុញ្ជររបស់នាគ ខ្ញុំម្ចាស់ចង់បានដួងហបឫទ័យរបស់វិធុរបណ្ឌិត ដែលត្រូវនាំយកមកដោយធម៌ ។ ( វរុណនាគរាជ… ) ម្នាលនាងវិមលា នាងចង់បាន ( ដួង ហបឫទ័យរបស់វិធុរបណ្ឌិតនោះដូចបុគ្គលប្រាថ្នា ) ព្រះចន្ទ ព្រះអាទិត្យ ឬព្រះ ពាយ ព្រោះថាការជួបប្រទះនឹងវិធុរបណ្ឌិតគេគប្បីបានដោយក្រ នរណានឹង នាំព្រះវិធុរបណ្ឌិតមកក្នុងពិភពនាគនេះបាន ។ ( នាងឥរន្ទតី… ) បពិត្របិតា ហេតុអ្វីហ្ន៎ ព្រះអង្គសញ្ជប់ សញ្ជឹងព្រះភក្ត្ររបស់ព្រះអង្គដូចជាផ្កាឈូកដែលគេឈ្លីដោយដៃ បពិត្រព្រះអង្គ ជាឥស្សរៈ ព្រះអង្គតូចព្រះហបឫទ័យដូចម្តេច បពិត្រព្រះអង្គអ្នកញ៉ាំងសត្រូវ ឲ្យក្តៅ សូមព្រះអង្គកុំទ្រង់សោយសោកឡើយ ។ ( វរុណនាគរាជ… ) ម្នាលនាងឥរន្ទតី មាតារបស់នាង ចង់បានហបឫទ័យរបស់វិធុរបណ្ឌិតតែការជួបប្រទះនឹងវិធុរបណ្ឌិត គេគប្បីបាន ដោយក្រ នរណានឹងនាំវិធុរបណ្ឌិតមកក្នុងពិភពនាគនេះបាន ។ ភស្តាណា នាំវិធុរបណ្ឌិតមកក្នុងទីនេះបាន នាងចូរត្រាច់ទៅ ស្វែងរកភស្តានោះចុះ ។ នាងឥរន្ទតីនោះ លុះបានស្តាប់បន្ទូលព្រះបិតាហើយក៏ ចេញទៅក្នុងវេលារាត្រី ជាស្រីជោកជាំ ( ដោយរាគៈ ) បានត្រាច់ទៅ ( ស្វែងរកព្រះភស្តា ) ។