អដ្ឋកថា វិធុរជាតកទី ៩

ក្បាលទី 52 · ទំព័រ 161

[ ៦០-២១១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ បញ្ញាបារមី ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បណ្ឌុ កីសិយាសិ ទុព្វលា ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងរោងធម្មសភាថា អាវុសោទាំងឡាយ គួរអស្ចារ្យពិតហ្ន៎ ព្រះសាស្តាទ្រង់មានមហាបញ្ញា មាន បុថុបញ្ញា មានគម្ភីរបញ្ញា មានជវនបញ្ញា មានហាសបញ្ញា មានតិក្ខបញ្ញា មាននិព្វេធិកបញ្ញាញាំញីពាក្យរបស់អ្នកដទៃ ទ្រង់បំផ្លាញនូវប្រស្នាដ៏ល្អិតដែល ក្សត្រនិងបណ្ឌិតជាដើមចងឡើងបានដោយអានុភាពនៃបញ្ញារបស់ទ្រង់ ទ្រង់ ទូន្មានជនទាំងនោះឲ្យអស់ព្យសន៍ ហើយឲ្យតាំងនៅក្នុងសរណៈនិងសីលនិង ឲ្យប្រព្រឹត្តទៅតាមគន្លង ដែលនាំសត្វទៅកាន់អមតមហានិព្វាន ព្រះសាស្តា យាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះពួកអ្នក អង្គុយសន្ទនាគ្នាដោយរឿងអ្វីហ្ន៎ កាលភិក្ខុទាំងនោះទូលឲ្យទ្រង់ជ្រាបថា បពិត្រ ព្រះអង្គដោយរឿងឈ្មោះ នេះទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត សម្រេចបរមាភិសម្ពោធិញ្ញាណ អាចទម្លាយបង់នូវពាក្យដែលអ្នកដទៃពោល ឲ្យខ្ចាត់ខ្ចាយ ទូន្មានជនទាំងឡាយមានស្តេចជាដើមបាននេះ មិនគួរអស្ចារ្យទេ ព្រោះថាកាលតថាគតកំពុងស្វែងរកអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងភពមុនក៏ ជាអ្នកមានបញ្ញា ញាំញីនូវពាក្យដែលអ្នកដទៃពោលឲ្យខ្ចាត់ខ្ចាយទៅដូចគ្នា ។ ពិតហើយ ក្នុងកាលដែលតថាគតជាវិធុរបណ្ឌិត ទូន្មានសេនាបតីយក្ខឈ្មោះ បុណ្ណកៈបានដោយកម្លាំងញាណលើកំពូលភ្នំគិរីកាឡាបព៌តកម្ពស់ ៦០ យោជន៍ ធ្វើឲ្យរាបអស់ព្យសន៍ឲ្យ តាំងនៅក្នុងសីល ៥ រហូតប្រគល់ជីវិតឲ្យតថាគត ដូច្នេះហើយទ្រង់ក៏នៅស្ងៀម កាលភិក្ខុទាំងឡាយទូលអារាធនាហើយ ទើប ទ្